(ភ្នំពេញ)៖ លោកស្រី វឿន គីមលី ជាកម្មការិនីរោងចក្រកាត់ដេរមួយកន្លែងនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទិញភេសជ្ជៈប៉ូវកម្លាំង វើកពីតូបលក់ភេសជ្ជៈរបស់ឪពុកមកពិសា ត្រូវរង្វាន់ធំ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើកភ្លាមៗ។

លោកស្រី វឿន គីមលី បានឲ្យដឹងថា «ខ្ញុំញុំាភេសជ្ជៈប៉ូវកម្លាំងវើករាល់ថ្ងៃ ហើយភាគច្រើនទិញពីកន្លែងលក់ភេសជ្ជៈផ្សេងៗ។ លើកនេះ ខ្ញុំទិញវើកពីតូបលក់ភេសជ្ជៈរបស់ឪពុកខ្ញុំ ពេលគាស់មកភ្លាមឃើញ៤០លានរៀល លើក្រវិលកំប៉ុង ខ្ញុំសឹងតែមិនជឿនឹងភ្នែកខ្លួនឯងថា មានសំណាងដល់ថ្នាក់នេះ។ អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺ ខ្ញុំទិញវើក ពីឪពុកខ្ញុំដែលជាអ្នកលក់ដោយផ្ទាល់ ដូចជាគាត់នាំសំណាងឲ្យខ្ញុំអញ្ជឹង»

លោកស្រីបានបន្ថែមថា ជាមួយនឹងប្រាក់៤០លានរៀល គាត់នឹងមានលទ្ធភាពទិញឧបករណ៍នេសាទបន្ថែម សម្រាប់គ្រួសាររបស់គាត់ និងយកខ្លះទៅសងធនាគារ ដែលលោកស្រីបានខ្ចីប្រាក់ ដើម្បីយកមកពង្រីកអាជីវកម្មខ្លួន៕