(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ខួប៤២ឆ្នាំ ថ្ងៃយកជីវិតធ្វើដើមទុនតស៊ូរំដោះកម្ពុជាពីរបប ប៉ុល ពត, សម្តេចតេជោ ហ៊ុន សែន បង្ហោះចម្រៀង «សំបុត្រដែលពិបាកសរសេរបំផុត» ដើម្បីរំលឹកដល់ការឈឺចាប់ (ចុចអាន)

២៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ជម្នះលើបិសាចក្រោមដីដែលលាក់ខ្លួនក្នុងទីងងឹត (ចុចអាន)

៣៖ លោក ហ៊ុន ម៉ានិត ច្រានចោលព័ត៌មានប្រឌិតរបស់ក្រុមប្រឆាំងដែលថា លោកនិងប្អូនស្រី មានទឹកប្រាក់ម្នាក់១០០លានដុល្លារនៅធនាគារអាមេរិក (ចុចអាន)

៤៖ រដ្ឋមន្ត្រីសុខាភិបាល៖ គិតពីដើមឆ្នាំមកដល់ថ្ងៃទី២០ មិថុនានេះ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានចំនួនជាង១ម៉ឺនករណី ស្លាប់២១នាក់ (ចុចអាន)

៥៖ មេសិទ្ធិមនុស្សកម្ពុជានៅតែអះអាងថា វិធានការចំពោះអតីតក្រុមបក្សប្រឆាំង ពុំមែនរឹតត្បិតសេរីភាពបញ្ចេញមតិទេ (ចុចអាន)

៦៖ តុលាការសម្រេចផ្តន្ទាទោស «ចំប៉ីខ្មៅ» ឱ្យជាប់ពន្ធនាគារ២ឆ្នាំ អនុវត្តតែ១ឆ្នាំ និងពិន័យ៣លានរៀល ករណីប្រមាថពូជសាសន៍ខ្មែរ (ចុចអាន)

៧៖ នាយឧត្តមសេនីយ៍ នេត សាវឿន ដាក់ចេញវិធានការចំពោះមុខ ៥ចំណុចសំខាន់ៗ ដើម្បីបង្ក្រាបគ្រឿងញៀនឲ្យអស់នៅតាមក្លឹបកម្សាន្ដ និងសប្បាយដ្ឋាន ក្នុងឆ្នាំ២០១៩ (ចុចអាន)

៨៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រេចរៀបចំសន្និសីទព័ត៌មានរាល់មួយសប្តាហ៍ម្តង ដើម្បីឆ្លើយតបបញ្ហាក្នុងសង្គម (ចុចអាន)

៩៖ អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសឲ្យសមាជិកក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ចូលខ្លូនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលមិនឲ្យលើសពី ៣០ៃថ្ង (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ធ្វើដំណើរដល់កូរ៉េខាងជើងហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង (ចុចអាន)

២៖ លោក ម៉ាឌូរ៉ូ ទម្លាយ៖ «ផែនការធ្វើឃាតខ្ញុំនៅឆ្នាំ២០១៨ ត្រូវបានចំណាយប្រាក់ជាង២០លានដុល្លារ តែមិនបានសម្រេច» (ចុចអាន)

៣៖ ទីបំផុតជនសង្ស័យ៤នាក់ ប្រឈមមុខការចោទប្រកាន់ពីបទមនុស្សឃាត ជុំវិញករណីបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ២០១៤ (ចុចអាន)

៤៖ កូរ៉េខាងត្បូងស្នើការឆ្លើយតបពីកូរ៉េខាងជើង ដើម្បីរៀបចំជំនួបកំពូលមូន-គីមជាថ្មីម្តងទៀត (ចុចអាន)

៥៖ ឈ្មួញគ្រឿងញៀនពីរនាក់ត្រូវតុលាការវៀតណាម «កាត់ទោសប្រហារជីវិត» ក្រោយរកឃើញហេរ៉ូអ៊ីន៣.៥គីឡូក្រាម (ចុចអាន)

៦៖ លោក ដូណាល់ ត្រាំ៖ អាមេរិកនឹងធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ តែមិនមែនពេលនេះទេ (ចុចអាន)

៧៖ លោក ដូណាល់ ត្រាំ សម្លឹងឃើញមន្ត្រីមួយរូបទៀត សម្រាប់តំណែងរដ្ឋមន្ត្រីការពារជាតិ បន្ទាប់ពីរដ្ឋមន្ត្រីមុនលាលែងពីតំណែង ក្រោយផ្ទុះរឿងអាស្រូវគ្រួសារ (ចុចអាន)

៨៖ លោក ដូណាល់ ត្រាំ៖ «វាចាំបាច់ណាស់សម្រាប់អាមេរិក ក្នុងការកសាងទំនាក់ទំនងល្អជាមួយ ប្រទេសខ្លាំងៗដូចជាចិន និងរុស្ស៊ី» (ចុចអាន)

៩៖ អាមេរិកអះអាងថា កងទ័ព១,០០០នាក់បន្ថែមទៅមជ្ឈិមបូព៌ា គឺនាំយកទាំងប្រព័ន្ធមីស៊ីល Patriot និងយន្តហោះដ្រូន-ស៊ើបការណ៍ទៅជាមួយផងដែរ (ចុចអាន)