(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពន្យារពេលពេលភ្ជាប់របាយកាណ៍ឥណទានអាករលើតម្លៃបន្ថែម រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ការប្រកាសពន្យារពេលនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារឲ្យដឹងថា ធ្វើឡើងបន្ទាប់ពីមើលឃើញថា នៅមានសហគ្រាសជាអ្នកស្នើសុំបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមមួយចំនួន កំពុងស្នើសុំការសម្របសម្រួលពី ក្រុមការងារបច្ចេកទេសនៃ អគ្គនាយកដ្ឋានពន្ធដារជាបន្ដបន្ទាប់ ដើម្បីអាចប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារបាន៕

សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ខាងក្រោម៖