(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៤៩០គ្រឿង រកឃើញល្មើសច្បាប់១,៥៨៦គ្រឿង (ម៉ូតូ៦៩%) អប់រំ៣៨៩គ្រឿង និងផាកពិន័យ១,១៩៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៣,៥១៦គ្រឿង, អប់រំ១៩៤គ្រឿង និងផាកពិន័យ៨៩៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៤,០២២គ្រឿង រកឃើញយានយន្តល្មើស១៤,៩០៩គ្រឿង (ម៉ូតូ៧៣%) ក្នុងនោះអប់រំ៤,១៥៨គ្រឿង និងផាកពិន័យ១០,៧៥១គ្រឿង (ម៉ូតូ១០០%)ផងដែរ៕