(ភ្នំពេញ)៖ ក្រុមហ៊ុនចែកចាយផលិតផលគ្រឿងសម្អាង Rf3 World ទទួលពានរង្វាន់សហគ្រិនឆ្នើមលើកទី១៧ នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក អន្តរជាតិឆ្នាំ២០១៩។

ក្រុមហ៊ុន Rf3 World មានចែកចាយផលិតផលគ្រឿងសម្អាង២ប្រភេទ រួមមាន៖ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ។

ពានសហគ្រិនឆ្នើមទាំង៦ប្រភេទដែលក្រុមហ៊ុន Rf3 World ទទួលបានមានដូចជា៖ Honesty Entrepreneur Award, Honesty Service Quality Award, Honesty Enterprise Award, Honesty Brand Award, Honesty Product Award, Asia Best Achiever of the year Network Growth 2019។

លោក Dato Sri Nazeri Bin Omar ប្រធានក្រុមហ៊ុន Rf3 World ឱ្យដឹងថា ពិតអស្ចារ្យសម្រាប់ក្រុមហ៊ុន ដែលទទួលបានពានរង្វាន់ទាំង៦នេះ និង ការសរសើរពីថ្នាក់ដឹកនាំវេទិកា 17th ASIA Pacific International 2019។

លោកបន្ដថា Rf3 World ជាក្រុមហ៊ុនមួយឈានមុខគេ ក្នុងតំបន់ដែលបានពង្រីកខ្លួន បើកសាខាក្នុងប្រទេសជាច្រើននៃអាស៊ានក្នុងនោះមានកម្ពុជា ជាប្រទេសនាំគេដែលចែកចាយ។

លោក Dato Sri Nazeri Bin Omar បញ្ជាក់ថា ក្រុមហ៊ុន Rf3 World ក៏ធ្លាប់ទទួលបានពានរង្វាន់ឆ្នើមនេះ កាលពីឆ្នាំ២០១៨ ម្តងហើយគឺ «Entrepreneur Excellence Award» កាលពីថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០១៨៕