(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧៦នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២២ករណី ឃាត់ខ្លួន៤៥នាក់ និងប្រើប្រាស់១៣ករណី ឃាត់ខ្លួន៣១នាក់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មានចំនួនសរុប៣,៨២៧ករណី ដោយឃាត់មនុស្សចំនួន៨,០៩៩នាក់ (ស្រី៦១០នាក់) (ជនបរទេស១៦៧នាក់ ស្រី៣៨នាក់ មាន៧សញ្ជាតិ)៕