(បាត់ដំបង)៖ ជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋយកអស់ទ្រព្យសម្បត្តិមួយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះ និងទ្វារបន្ទប់របស់ជនរងគ្រោះឈ្មោះ រត្ន័ សុគួន ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅខាងលើ ខណៈដែលជនរងគ្រោះមិននៅផ្ទះដោយយកបាន សម្ភារបាត់បង់មួយចំនួនរួមមាន ខ្សែកផ្លាទីន ចំនួន០២ខ្សែ, ជញ្ជៀនចំនួន០៣វង់, បន្តោងខ្សែកផ្លាទីនមួយខ្សែ, ប៉ុស្តិ៍ផ្សារដែកមួយ, ម៉ូទ័រកាត់ដែកមួយ និងម៉ូទ័រស្វានដែកមួយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានបញ្ជាក់ថា បន្ទាប់កើតហេតុហើយ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យកងកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និងការិយាល័យជំនាញ ធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យដើម្បីយកមកធ្វើការតាមនីតិវិធី៕