(ភ្នំពេញ)៖ សិស្សានុសិស្សមកពីសាលាផ្សេងៗដែលជាប់ចំណាត់ថ្នាក់ នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ១-១០ មានបំណងចូលរៀននៅសាលាអន្តរជាតិ អាយ ស៊ី អេស (ICS) នឹងទទួលបានការបញ្ចុះតម្លៃពី៧% និងតម្លៃចុះឈ្មោះ៥០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

សាលាអន្តរជាតិ អាយ ស៊ី អេស មានកម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិ ចាប់ពីថ្នាក់បណ្តុះកុមារតូចដល់ថ្នាក់ទី១២។ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ ដោយនាយកដ្ឋានប្រឡងអន្តរជាតិនៃ សាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។

ក្នុងនាមជាមជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិសាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១០,០០០ក្នុង១៩៥ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ។

សាលាអន្តរជាតិ អាយ ស៊ី អេស មានកម្មវិធីសិក្សាដូចជា៖ មត្តេយ្យសិក្សាអន្តរជាតិ, បឋមសិក្សាអន្តរជាតិ, បឋមសិក្សា២ភាសា, មធ្យមសិក្សាអន្តរជាតិ
មធ្យមសិក្សាពីរភាសា។

សូមជម្រាបថា សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍លើវិស័យអប់រំជាង២៦ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់៕