(ភ្នំពេញ)៖ តាំងពីការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមកក្រុមហ៊ុន សាមសុង ទទួលបានរបាយការណ៍ និងការឆ្លើយតបដ៏គួរឱ្យរំភើបរីករាយក្រៃលែង ត្រឡប់មកវិញពីសំណាក់អ្នកដែល ប្រើប្រាស់ស្មាតហ្វូតទាំងពីម៉ូដែលនេះដែលបង្ហាញ ពីលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុត និងអស្ចារ្យជាច្រើននៃម៉ូឌែលទាំងពីរនេះ។

ខាងក្រោមនេះគឺជាសំដីខ្លះៗរបស់ អតិថិជនដែលបានប្រើប្រាស់ស្មាតហ្វូនGalaxy A50៖

លោក គីម ណារ៉ា អតិថិជនមួយក្នុងចំណោមអតិថិជនដែលបានប្រើប្រាស់ Samsung Galaxy A50 មានចំណាប់អារម្មណ៏ថា គាត់ពិតជាសរសើរក្រុមហ៊ុនសាមសុងណាស់ដែលតែងតែផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ហើយសម្រាប់គាត់គឺជាហ្វេនមួយរូបរបស់សាមសុងផងដែរ។

លោកបានបន្តថា "ពេលខ្ញុំបានប្រើប្រាស់ Samsung Galaxy A50 អស់មួយរយៈពេលកន្លងមកឃើញថា វាពិតជាងាយស្រួលប្រើប្រាស់ សាកថ្មឆាប់ពេញ អេក្រង់វិញផ្តល់ពណ៌ច្បាស់ត្រជាក់ភ្នែក ទោះបីខ្ញុំមើលយូក៏ដោយ ហើយស្កេនម្រាមដៃដោះ សោក៏លឿន ខ្ញុំគិតថាតម្លៃប៉ុណ្ណឹងបើធៀបជាមួយមុខងារដែលវាមានវិញគឺមិនថ្លៃទេ"

ចំណែកអាជីវករអ្នកលក់រាយម្នាក់ បាននិយាយដោយភាពស្រស់ស្រាយថា សម្រាប់អាជីវករ ប្រាក់ចំណេញ គឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះ នឹងនាំឲ្យហាងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។

ចំពោះទូរស័ព្ទ ដែលក្រុមហ៊ុនសាមសុងនាំចូលមក គឺងាយស្រួលលក់ណាស់ ព្រោះថាបចេ្ចកវិទ្យាដែលបង្កើតមកគឺផ្តល់ឲ្យអតិថិជន មានភាពងាយស្រួល ទាន់សម័យនិងតម្លៃសមរម្យផងដែរ។

សូមជម្រាបផងដែរថា Samsung Galaxy A50 និង A30 ពិតជាបានធ្វើឱ្យអតិថិជនទាំងអស់របស់ខ្លួន ដកចិត្តមិនរួចឡើយ ជាមួយនឹងសោភ័ណភាព រូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយអ្វីដែលធ្វើឲ្យដកចិត្តមិនបាននោះគឺ៖

* អេក្រង់ Super AMOLED ៖ បង្ហាញរូបភាពម៉ត់ច្បាស់ត្រជាក់ភ្នែកមែនទែន!

* កាមេរ៉ា៖ អាចថតរូបបានយ៉ាងច្បាស់ដូចកាមេរ៉ាអាជីព!

* បច្ចេកវិទ្យាស្កេនម្រាមដៃដោះសោលើអេក្រង់ (On-Screen Fingerprint)!
* សាកថ្មលឿន និងប្រើបានយូរ! និងចុងក្រោយនោះគឺតម្លៃតែម្តង!
ជាមួយនឹងចំណុចពិសេសៗលើសគេទាំងនេះ លោកអ្នកពិតជាអាចសម្រេចចិត្តបានយ៉ាងឆ្លាតវៃ ក្នុងការជ្រើសរើសស្មាតហ្វូនដ៏ល្អស័ក្តិសមសម្រាប់ខ្លួនឯង ឬសមាជិកគ្រួសារបានហើយ។

ដូច្នេះសូមកុំបង្អង់យូរអី! ស្តាប់១០០០ដង មិនដូចស្មើនឹងកាន់ប្រើផ្ទាល់ម្តងឡើយ! នៅចាំអីទៀត?

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232 ៕