(បាត់ដំបង)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសបដិសេធមួយ ដោយច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលថាអនុញ្ញាតឲ្យមានការបើកល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់ នៅខេត្តបាត់ដំបង ជាថ្នូរនឹងការឲ្យលុយរាប់សិនម៉ឺនដុល្លារ។

តាមលិខិតបដិសេធដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បញ្ជាក់ថា ចោទប្រកាន់នេះ គឺជាព័ត៌មានមិនពិតចេតនាមូលបង្កាច់បង្ខូចកិត្តិយសថ្នាក់ដឹកនាំខេត្តយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងគ្មានព័ត៌មានត្រឹមត្រូវ ក្នុងគោលបំណងញុះញង់បង្កភាពវឹកវរក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តពីមហាជន និងប្រជាពលរដ្ឋមកលើការដឹកនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។

ខាងក្រោមនេះ ជាសេចក្ដីបដិសេធរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលមានខ្លឹមសារទាំងស្រុង៖