(ភ្នំពេញ)៖ ផ្ទះសំណាក់ TK Boutique ដែលជាប្រភេទផ្ទះសំណាក់ ដែលផ្តល់ជូនអតិថិជននូវការស្នាក់នៅ ប្រកបដោយផាសុកភាព សុវត្ថិភាព ជាមួយនឹងតម្លៃសមរម្យ បានបើកសម្ពោធដំណើរការជាផ្លូវការហើយ ជាមួយការបញ្ចុះតម្លៃយ៉ាងពិសេ រយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃនេះតទៅ។

TK Boutique ជាប្រភេទផ្ទះសំណាក់ ដែលផ្តល់ជូនអតិថិជន ក្នុងការស្នាក់នៅប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់ ដែលមានបន្ទប់ធំទូលាយ សម្ភារ និងគ្រឿងបរិក្ខាទំនើបៗ រចនាបទទាន់សម័យ ស៊ីវិល័យបែបរ៉ូមែនទិច ដែលបាននាំចូលមកពីបរទេស និងមានតម្លៃសមរម្យសម្រាប់អតិថិជន។

ផ្ទះសំណាក់ TK Boutique ផ្តល់ជូនអតិថិជន នូវកន្លែងចតយាន្ដយន្ដ ធំទូលាយ និងសុវត្ថិភាព ២៤ម៉ោង មានទីតាំងស្ថិតនៅផ្លូវលេខ៣៣៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ ០៧១ ៨២៨ ២៦ ២៩ , ០១៥ ៨៦៨ ២៦១ ៕