(ភ្នំពេញ)៖ លោកស្រី ហៃ សុឡាង អាជីវករក្នុងផ្សារមួយកន្លែង ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ បានទិញស្រាបៀរកម្ពុជាតែ ៥កំប៉ុងប៉ុណ្ណោះ ដើម្បីយកមកញុំាពេលបាយល្ងាច ឈ្នះរង្វាន់ធំ៤០លានរៀល ពីស្រាបៀរកម្ពុជាភ្លាមៗ។

លោកស្រីបានឲ្យដឹងថា «ខ្ញុំមិនដែលគិតថាខ្លួនឯងហេងដល់ថ្នាក់នេះទេ ព្រោះធ្លាប់តែឃើញគេទិញរាប់សិបកេស ទើបអាចត្រូវរង្វាន់បាន។ គ្រួសារខ្ញុំបានទិញស្រាបៀរកម្ពុជាតែ ៥កំប៉ុងប៉ុណ្ណោះ យកមកញុំាបន្តិចបន្តួចពេលបាយល្ងាយ ជាមួយប្អូនប្រុស។ នឹកស្មានមិនដល់ គាត់គាស់កំប៉ុងទី៥ ប៉ះចំរង្វាន់ធំ ៤០លានរៀលពីស្រាបៀរកម្ពុជា។ ប្រាក់៤០លានរៀលនេះ ខ្ញុំនឹងចែកជាមួយប្អូនប្រុសខ្លះ ហើយសល់ប៉ុន្មាន ខ្ញុំនឹងយកទៅពង្រីកតូបបន្ថែម»។

លោកស្រី ហៃ សុឡាង បានបន្តថា គ្រួសាររបស់គាត់តែងតែទិញស្រាបៀរកម្ពុជា ៥កំប៉ុង មកពិសាពេលបាយល្ងាចជារៀងរាល់ថ្ងៃ ព្រោះស្រាបៀរកម្ពុជាមានរសជាតិឆ្ងាញ់ និងពេលពិសារួច មិនធ្វើឲ្យឈឺក្បាលដូចស្រាបៀរដទៃនោះទេ៕