(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ទន្តបណ្ឌិត ទៀង ឆ្នើម ម្ចាស់ជ័យលាភីលេខ១ ការជួញដូរភាគហ៊ុនឆ្នាំ២០១៩ នឹងពន្យល់ពី «វិធីសាស្ត្រក្នុងការជួញដូរភាគហ៊ុនឲ្យចំណេញខ្ពស់»។

ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងទន្តបណ្ឌិត ទៀង ឆ្នើម ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.