(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណ ក៏ដូចជាការឆ្លើយតបចំពោះសំណូមពរយ៉ាងច្រើនពីអតិថិជនដែលតែងតែគាំទ្រ បុរី ប៉េង ហួត យើងខ្ញុំសូមបន្តផ្តល់ជូននូវ ប្រម៉ូសិនដ៏សម្បើមអស្ចារ្យ «ទិញផ្ទះឈ្នះខុនដូ» ជាមួយនឹងការបញ្ចុះតម្លៃ ៦% សំរាប់គម្រោង ដឹស្តា មេរាហ្កាដិន ដែលមានសុពលភាពត្រឹមបំណាច់ខែ មិថុនា នេះតែប៉ុណ្ណោះ។

គម្រោងដឹស្តា មេរាហ្គាដិន ជាគម្រោងស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលធ្វើដំណើរត្រឹមតែ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរ និងការអភិវឌ្ឍ ចម្រុះជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីដែលពោរពេញដោយសោភ័ណ្ឌភាព បែបធម្មជាតិពណ៌បៃតង ក្លឹបហាត់ប្រាណអាងហែលទឹក ជាមួយនឹងរចនាបថដ៏ប្រណីតល្អឯក អមទៅដោយសួនច្បារ ដ៏ស្រស់បំព្រង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

ក្នុងគម្រោងដឹស្តា មេរាហ្គាដិន ផ្តល់ជូនលោកអ្នកនូវវីឡាជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់ ជាពិសេសវីឡា ដែលមានរចនាបថថ្មី២ផងដែរ គឺ វីឡា ឃ្វីនថ្មី និងវីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។ គ្រប់ប្រភេទវីឡាខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភ័ណភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និងអឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ។

សូមស្វែងរកការរស់នៅបែបទាន់សម័យ និងបែបផែនជីវិតដែលល្អឥតខ្ចោះសូមជ្រើសយកគម្រោង The Star Mera Garden រស់នៅជាមួយឧត្តមភាពបែបធម្មជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup  ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕