(ភ្នំពេញ)៖ លោក អ៊ុង ឌុចសេដ្ឋាវីរៈ ដែលជាចាងហ្វាងផលិកម្ម អែតគ្រីអេតទ័រ បានថ្លែងថា លោកបានផលិតរឿងដុំមួយគឺ «សើចកប់» ដែលកំពុងដាក់បញ្ជាំងនៅគ្រប់ រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ មកដល់ពេលនេះបានមួយសប្តាហ៍ហើយ ហើយក៏មានការគាំទ្រពីយុវ័យច្រើនផងដែរ។

លោកបន្ដថា នេះគឺជាវណ្ណកម្មទី៣ហើយ ក្នុងរឿងដុំ ដាក់បញ្ជាំងតាមរោង វណ្ណកម្មទី១ រឿងស្បែកគង់នោះ ដោយរឿងនីមួយៗ សុទ្ធតែទទួលបានការគាំទ្រខ្ពស់ ។ដូច្នេះ សូមអំពាវនាវដល់កូនខ្មែរគ្រប់រូប បន្ដជួយគាំទ្រផង ។

កុំភ្លេចណា មកទស្សនាទាំងអស់គ្នា​ នូវសាច់រឿងកំប្លែងបែបថ្មី សើចសប្បាយរបស់ស្នាដៃនិពន្ធរបស់ខ្មែរយើង ដើម្បីលើកស្ទួយវិស័យភាពយន្តយើង ក៏ដូចជាលើកទឹកចិត្ត អ្នកផលិតកុនក្នុងស្រុក ឱ្យគាត់មានចិត្តផលិតបម្រើសង្គមយើងបន្ដទៀតផងដែរ ។

សូមជម្រាបថា លោក អ៊ុង ឌុចសេដ្ឋាវីរៈ គាត់ក៏ជាអ្នកផលិតរឿងភាគជាច្រើន សម្រាប់ចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ជាច្រើនផងដែរដូចជា៖ Bayon TV, PNN, CTN,... ៕