(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះករណីប្រើប្រាស់១១ករណី និងជួញដូរ១១ករណី ឃាត់ខ្លួនជនសង្ស័យ៣១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៥៩៣ករណី ឃាត់មនុស្ស៧,៦៤៦នាក់ (ស្រី៥៨២នាក់)ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕