(ភ្នំពេញ)៖ បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែត្រកូល F របស់ OPPO ទាំងបីគ្រឿងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទទូទៅ ថាជាទូរស័ព្ទដែលមានពណ៌សំបុរទាក់ទាញ និងស៊ីវីល័យ។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ OPPO F11 Pro ម៉ូឌែលចុងក្រោយនេះ ដែលមានពណ៌ Thunder Black , Aurora Green បានបង្ហាញខ្លួនជាថ្មីម្តងទៀត ក្នុងទំហំ ROM 128GB ជាមួយនឹងសមាជិកពណ៌ថ្មី OPPO F11 Pro Waterfall Gray ដ៏ស្រស់ស្អាតថែមទៀតផង។

ជាការពិតណាស់ ប្រសិនបើយើងក្រលេកមើលពីភាពស្រស់ស្អាតផ្នែកខាងក្រោយរបស់ OPPO F11 Pro ដែលមានពណ៌ Thunder Black ជាពណ៌កំពុងតែពេញនិយមខ្លាំងនោះ ត្រូវបានគេឱ្យដឹងថា វាជាពណ៌ដែលបានរចនាឡើងបែប 3D Triple-Color Gradient ដែលមានន័យថាពណ៌បី រួមបញ្ជូលគ្នាមានពណ៌ស្វាយ ពណ៌ខៀវក្រម៉ៅ និង ពណ៌ខ្មៅរលោង បែប Nano Printing ដំបូងគេបង្អស់ក្នុងវិស័យទូរស័ព្ទ ដែលធ្វើឱ្យម៉ូឌែលនេះ កាន់លេចធ្លោខ្លាំងតែម្តង។

ចំណែក OPPO F11 Pro ពណ៌ Aurora Green វិញ បង្កើតឡើងដោយការរចនាពណ៌បែប Dual Color Gradient ជាការរួមបញ្ជូលគ្នា នូវពណ៌ចំនួន២ កើតចេញពីពណ៌ដ៏ពិសេសនៃពន្លឺរន្ទះ ពេលយប់បែបក្រម៉ៅ និងពណ៌បៃតងដែលចេញពីរស្មីចែងចាំងនៅតំបន់ប៉ូល ហាក់ដូចជាចង់ បង្ហាញពីផ្នត់គំនិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់អ្នករចនាដូច្នោះដែរ។ រីឯ OPPO F11 Pro ពណ៌ Waterfall Gray វិញ គឺកាន់តែអស្ចារ្យទៀតហើយ ដោយវាជាការច្របាច់បញ្ជូលគ្នា រវាងពណ៌ស្វាយស្រាល បែកពណ៌ស និងមានពន្លឺចែងចាំងប្រដេញគ្នាបន្តិចៗ កាន់តែទាក់ទាញសម្រាប់សុភាពនារីគ្រប់រូប។

តាមការសង្កេតរបស់យើងខ្ញុំកន្លងមកឃើញថា OPPO ជាក្រុមហ៊ុនទូរស័ព្ទដៃដែលតែងតែគិតគូរ ពីការរចនារូបរាងខាងក្រៅប្រកប ដោយភាពច្នៃប្រឌិត និងកាន់តែស្រស់ស្អាតពីមួយស៊េរី ទៅមួយស៊េរីទៀត ជាក់ស្តែង OPPO F11 Pro ជាប្រភេទស្មាតហ្វូនស៊េរី F ដែលមានសម្រស់ទាក់ទាញ និងកាន់តែថ្លៃថ្នូរនៅពេលដែលោកអ្នកបានកាន់ក្នុងដៃ នឹងរឹតតែធ្វើឱ្យលោកអ្នកកាន់តែមានភាព High Show មួយកម្រិតបន្ថែមទៀត។

លើកនេះវាមិនត្រឹមតែមកជាមួយនឹងទំហំ ROM 128GB ធំទេ វាបន្ថែមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost កាមេរ៉ាបង្កប់ខ្លួនចំកណ្តាល និងកាមេរ៉ាក្រោយភ្លោះ 48MP+5MP ផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញថតរូបនៅទីងងឹត ងាយស្រួលក្នុងការលេងហ្គេមអនឡាញ ការថតរូបភាពសន្លឹក រូបភាពវីដេអូ និងការក្សាទុកកម្មវិធីផ្សេងៗបានយ៉ាងរលូន ក្នុងតម្លៃត្រឹមតែ 359$ សម្រាប់ OPPO F11 Pro ទាំងបីពណ៌ Thunder Black, Aurora Green, Waterfall Gray៕