(ស្វាយរៀង)៖ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបើកសម្ពោធសាខាថ្មីមួយទៀតហើយ ស្ថិតនៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់ ពេលបើកដំណើរការសាខាចំនួន ៣០កន្លងមក។

លោក ហ៊ួត ជា ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជា បានថ្លែងឱ្យដឹងថា «ដោយសារតែការរីកចម្រើន និងមានការគាំទ្រ ពីពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា ទើបធ្វើឱ្យយើងខ្ញុំ បានពង្រីកនូវសាខាថ្មីជាបន្ដបន្ទាប់នេះ។ ជាពិសេស នៅក្នុងខែមិថុនានេះ យើងនឹងបើកសម្ពោធសាខាថ្មីបន្ថែមទៀត ដែលស្ថិតនៅតាមបណ្ដាខេត្ដនានា»។

ជាងនេះទៅទៀត ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជា បានលើកឡើងទៀតថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដេប៉ូ លក់សម្ភារសំណង់ ឬមេជាងសំណង់ មិនចាំបាច់ចំណាយពេលឡើងទៅយកនៅភ្នំពេញផ្ទាល់ទេ ក្រុមហ៊ុន ហ៊ួត ជា នឹងបំពេញនូវតម្រូវការរបស់អតិថិជន ជាមួយតម្លៃ គុណភាព រង្វាន់ និងសេវាកម្មពិសេសៗជូនភ្ញៀវតែម្ដង។

ទន្ទឹមនឹងនោះ លោក ហ៊ួត ជា បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផលក្រុមហ៊ុន ដោយសារតែការគាំទ្រ នឹងជឿជាក់របស់ពលរដ្ឋនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះ ឈរជើងបានដល់បច្ចុប្បន្ន។

សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋនៅក្រុងបាវិត ដែលមានតម្រូវការលើផ្នែកសាងសង់ អាចទិញសម្ភារសំណង់គ្រប់ប្រភេទពីសាខាបាវិត ដែលមានលោកស្រី ឡឹក គន្ធា ជាតំណាងទទួលសិទ្ធិចែកចាយពីក្រុមហ៊ុន និងលោក គង់ រ៉ាវុធ ជាអ្នកគ្រប់គ្រងទូទៅ មានទីតាំងស្ថិតនៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ព័ត៌មានលម្អិតសូមទំនាក់ទំនង តាមប្រព័ន្ធទូរស័ព្ទ៖ 011463646/ 0889222992/ 0965055494៕