(ភ្នំពេញ)៖ កសិករ និងម្ចាស់ចំការទាំងដំណំហូបផ្លែ និងដំណាំកសិឧស្សាហកម្មជាងច្រើន កំពុងតែរីករាយជាមួយនឹងទិន្នផលដែលពួកគាត់ទទួលបាន ដោយសារប្រើប្រាស់ជីធម្មជាតិជប៉ុន សញ្ញាផែនដី ដែលកំពុងល្បីឈ្មោះ។

នៅរដូវវស្សាដែលបងប្អូនដែលជាប្រជាកសិកម្ម និងម្ចាស់ចំការបាននាំគ្នារួតរះ ក្នុងការបង្កបង្កើនផលស្រែចំការរបស់ខ្លួន ហើយទុកចិត្តយ៉ាងខ្លាំង ចំពោះការប្រប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី ដោយធ្វើការទិញជីធម្មជាតិនេះ។

អ្នកស្រី ភឿ ផា កសិកររស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកកប្រាសាទបាគង ខេត្តសៀមរាប ដែលបានពេញចិត្ត ចំពោះការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី សម្រាប់បន្លែរបស់ខ្លួន បាននិយាយថា ការប្រើប្រាស់ជីធម្មជាតិនេះធ្វើឲ្យដំណាំរបស់អ្នកស្រីមានទិន្នផលខ្ពស់ ដំណាំដុះល្អ មិនមានជំងឺ ដីធូរមានសត្វជន្លេនផងដែរ។

កសិករម្នាក់ទៀតដែលដាំដុះស្រូវនៅក្នុងខេត្តតាកែវ បានលើកឡើងថា លោកប្រើតែជីធម្មជាតិជប៉ុនសញ្ញាផែនដីប៉ុណ្ណោះ ដែលមានគុណប្រយោធន៍ធ្វើឲ្យដីល្អ រក្សាគុណភាពដី ស្រូវល្អធំធាត់ល្អមិនមានសត្វចង្រៃ អាចកាត់បន្ថយនូវការប្រើប្រាស់ថ្នាំពុលគីមី ជាមួយនឹងទិន្នផលខ្ពស់។

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី បានលើកឡើងថា បច្ចុប្បន្ននេះកសិករជាច្រើន និងម្ចាស់ចំការយ៉ាងច្រើនប្រើប្រាស់ជីធម្មជាតិជប៉ុន យ៉ាងផុលផុស។

លោកថា «គុណភាពជាចំបង វាបង្កើតនូវភាពជឿជាក់ ការទុកចិត្ត និងបន្តការប្រើប្រាស់រាល់ថ្ងៃ ជីធម្មជាតិជប៉ុនសញ្ញាផែនដី យើងធ្វើការរាល់ថ្ងៃដើម្បីកសិករ ដើម្បីគ្រួសារយើង ដើម្បីជាតិយើង។ កសិកររុងរឿង ជីវភាពប្រសើរ ទិន្នផលខ្ពស់ បានសុខភាពល្អទាំងប្រើប្រាស់ និងទទួលទាន»។

លោកឧកញ៉ា ចាន់ សុឃាំង បានបន្ថែមថា ជីធម្មជាតិជប៉ុនសញ្ញាផែនដីនេះ ដំបូងឡើយយើងនាំចូលទាំងស្រុងពីប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននេះ យើងបានបើករោងចក្រផលិតជីធម្មជាតិដោយខ្លួនឯង ដែលមានទីតាំងនៅផ្លូវលេខ៥១ ជិតឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកបន្តថា មិនត្រឹមតែផ្គត់ផ្គង់ប្រទេសកម្ពុជានោះទេ រោងចក្រផលិតជីនេះ អាចផ្គត់ផ្គង់ការនាំចេញទៅប្រទេសឡាវ, វៀតណាម, ភូមា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពិន និងប្រទសជប៉ុន។

លោកបន្ថែមថា អត្ថប្រយោជន៍នៃធម្មជាតិនេះគឺ ជួយឲ្យដីធូរ, បានទន្និផលច្រើន, ស្រូវអត់ស្កក, អត់សូវមានជំងឺសត្វល្អិត, ស្រូវ និងដំណាំផ្សេងៗធននឹងជំងឺផ្សេង ព្រមទាំងជួយកាត់បន្ថយការប្រើប្រាស់ថ្នាំពុល ជួយឲ្យអង្ករមានក្លិនក្រអូប និងផលដំណាំមានរសជាតិឆ្ងាញ់ ហើយជីធម្មជាតិនេះចិញ្ចឹមដីបានយូរជាងជីដែលមានជាតិគីមី។

ការប្រើប្រាស់ជីធម្មជាតិរបស់កសិករនេះ ស្របទៅតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកាលពីពេលថ្មីៗកន្លងមកនេះ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករបន្តការដាំដុះស្រូវដោយប្រើជីធម្មជាតិ ដើម្បីពង្រីកកិត្យានុភាពអង្ករកម្ពុជាក្នុងទីផ្សារអន្តរជាតិ ពីព្រោះដោយសារតែការមិនប្រើជាតិគីមីនេះហើយ ទើបធ្វើឱ្យអង្ករកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយអង្កររបស់ប្រទេសដទៃ។

ប្រមុខរាជរដ្ឋាភិបាលបានដាក់អនុសាសន៍ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំជំរុញឱ្យប្រជាពលរដ្ឋខិតខំដាំដុះដំណាំស្រូវ និងដំណាំកសិកម្មនានា ដោយប្រើជីធម្មជាតិជំនួសឱ្យការប្រើជីគីមី ព្រោះកម្ពុជានៅសេសសល់ដីកសិកម្មច្រើនណាស់ ដែលប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ជីធម្មជាតិ។

សូមជម្រាបថា ដើម្បីស្វែងយល់ពីធម្មជាតិជប៉ុនសញ្ញាផែនដី អាចចូលក្នុង Facebook ឈ្មោះ «ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី» ឬ https://www.facebook.com/cambodiaagriculture/