(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ បានអបអរខួប១០០ឆ្នាំ របស់រថយន្ត Bentley ដោយបានរៀបចំពិធីជប់លៀងមួយដ៏ពិសេស នៅឯសាលតាំងលក់រថយន្ត Bentley ភ្នំពេញ ដោយមានការទទួលភ្ញៀវ ដោយលោក ជែមី ស្មីត (Jamie Smith) នាយកប្រតិបត្តិការ និងផែនការលក់របស់រថយន្ត Bentley ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ពិធីអបអរខួប១០០ឆ្នាំនេះ ក៏បានណែនាំភ្ញៀវដែលបានអញ្ជើញមក ឲ្យបានដឹងនូវដំណើរសាច់រឿង របស់រថយន្ត Bentley ក្នុងរយៈកាល១០០ឆ្នាំមកនេះ ដោយភ្ជាប់ពីរឿងរ៉ាវពីអតីតកាលមក បច្ចុប្បន្ន និងឆ្ពោះទៅរកអនាគត។ ពិធីនេះបានរៀបចំធ្វើឡើង នារាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ពិធីនេះ គឺជាពិធីបង្ហាញភាពស្និទ្ធស្នាល ដែលក្នុងនោះ រាល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុន ត្រូវបានយកមកបង្ហាញដោយផ្ចិតផ្ចង់ និងមានការរៀបរាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីជំរុញការស្វែងយល់ និងបង្កើនអារម្មណ៍មនោសញ្ចេតនា។ ពិធីនេះ ក៏មានបញ្ចូលនូវការសម្ដែង ការរៀបរាប់ដំណើររឿង និងបង្ហាញនូវការរកឃើញនានា សម្រាប់ភ្ញៀវដែលចូលរួមផងដែរ។

លោក ជែមី ស្មីត (Jamie Smith) បានថ្លែងថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមក្នុងពិធីជប់លៀងនេះ ជាមួយនឹងក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ ដើម្បីអបអរដល់ខួប១០០ ឆ្នាំរបស់យើង»។

លោក បានបន្តទៀតថា «យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានមានពេលវេលាជួបជុំ ជាមួយនឹងបុគ្គលដែលមានចំណូលចិត្តចាប់អារម្មណ៍ នឹងសាច់រឿងរបស់យើង ដូចរូបយើងដែរ។ ស្របពេលដែលរថយន្ត Bentley ឈានដល់ខួប១០០ឆ្នាំរបស់ខ្លួន យើងធ្វើការអបអរដល់អតីកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់រថយន្តនេះ»

លោក ជែមី ស្មីត បានបញ្ជាក់ថា នៅពេលមកដល់សាលតាំងរថយន្ត Bentley ភ្នំពេញ ភ្ញៀវកិត្តិយសត្រូវបានស្វាគមន៍ ជាមួយនឹងស្រាក្រឡុក (Cocktail) ដែលធ្វើឲ្យនឹកឃើញ ដល់ក្រុម Bentley Boys ដ៏ល្បីល្បាញ។

មុខម្ហូបនីមួយៗ នៅលើបញ្ជីមុខម្ហូបសម្រាប់ពិធីជប់លៀងអបអរនេះ ត្រូវបានរៀបចំឡើង ដើម្បីជាការនាំភ្ញៀវកិត្តិយស បានឃើញពីដំណើរដើមទងក្នុងរយៈកាល១០០ឆ្នាំមកនេះ របស់រថយន្ត Bentley ដោយភ្ជាប់អតីតកាល មកបច្ចុប្បន្នកាល ឆ្ពោះទៅរកអនាគតកាល។ ភ្ញៀវកិត្តិយស បានយល់ស្របគ្នាថា រឿងរ៉ាវនេះ ពិតជាបទពិសោធន៍ពិសេសប្លែកពិតៗ និងមិនអាចប្រៀបផ្ទឺមបានឡើយ៕