(ក្រចេះ)៖ បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា រថយន្ដកែច្នៃ ១គ្រឿងដឹកឈើ បម្រុងលោតឆ័ត្រទៅប្រទេសវៀតណាម តាមច្រកជ័យឃ្លាំង ប៉ុន្តែបានក្រឡាប់ឈើចេញមកក្រៅ ភ្លាមៗ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើបង្រ្កាបបានតែម្តង។ ហេតុការណ៍ក្រឡាប់រថយន្ដនេះ បានកើតនៅវេលាទៀបភ្លឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណូចភូមិចរចា ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្ដកែច្នៃដឹកឈើមួយគ្រឿងនោះដឹកឈើចេញពីក្រុមហ៊ុនឡាយប្រហស្បត៍ ដែលមានទីតាំងនៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ដឹកឈើបម្រងទៅប្រទេវៀតណាម តែមិនទាន់ដល់យគោលដៅត្រក្រឡាប់ចេញឈើមកក្រៅត្រូវជំនាញធ្វើការរឹបអុសយក។

ប្រភពព័ត៌មានដដែលបានបន្តថា រថយន្ដកែច្នៃដឹកឈើ ចេញពីក្រុមហ៊ុន ឡាយប្រហស្បត៍ចំនួន៤គ្រឿង ទៅប្រទេសវៀតណាម តែទៅបានដោយរលូនចំនួន៣គ្រឿង នៅមួយគ្រឿងក្រឡាប់ត្រូវបានធ្វើការបង្រ្កាប។

ពាក់ព័ន្ធនឹងករណីនេះលោក មី ធារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា ឈើទាំងនោះជាឈើក្រហម ប្រភេទលេខ២ អាជាគ្រឿង ត្រូវបានកម្លាំងរបស់លោកប្រមូលយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ប៉ុន្តែតែលោកមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះទេ ព្រោះបន្ទាប់ពីកទៅដល់កន្លែងកើតហេតុ អ្នកបើកបរបានរត់គេចបាត់ទៅហើយ បន្សល់ទុកតែឈើតែប៉ុណ្ណោះ៕