(កំពង់ធំ)៖ សាខាកាំកុងត្រូលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញ នៅផ្សារកំពង់ធំ និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ផ្តោតសំខាន់លើនំបញ្ចុក និងបន្លែ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យផ្សារកំពង់ធំខាងលើ ក្រុមការងារបានធ្វើតេស្តបឋមទៅលើតេស្តបឋម ទៅលើសរសៃនំបញ្ចុក, គ្រឿងបុករួច សំរាប់នំបញ្ចុក,សណ្តែកកួ,សណ្តែកបណ្តុះ និងផ្កាស្នោ។

ជាលទ្ធផលបឋម គឺយើងពុំមានឃើញសារធាតុគីមីនៅក្នុងនំបញ្ចុក និងបន្លែឡើយ និងបានពិនិត្យ ទំនិញវេចខ្ចប់ស្រាប់ គ្រឿងកំប៉ុង។ ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូល បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពជូនដល់អាជីវករ កុំអោយប្រើសារធាតុគីមីហាមឃាត់ លើនំបញ្ចុក និងគ្រឿងផ្សំទាំងអស់នោះ៕