(ភ្នំពេញ)៖ បុរីឧកញ៉ា ឌួង ងៀប ទួលពង្រ បានប្រកាសបើកលក់ជាផ្លូវការហើយ ដោយផ្ដល់នូវកាដូពិសេស ដល់អតិថិជន ជាមួយនឹងការលក់បញ្ចុះតម្លៃពិសេសរហូតដល់ ១២% ទៀតផង ។

សម្រាប់ការបញ្ចុះតម្លៃពិសេសនេះ ផ្ដល់ជូនអតិថិជន ដែលទិញផ្ទះចំនួន ៥ល្វែងដំបូងប៉ុណ្ណោះ ។ ចំពោះទីតាំងរបស់បុរីឧកញ៉ា ឌួង ងៀប ទួលពង្រ ស្ថិតនៅតាមបណ្តោយផ្លូវទួលពង្រ(ផ្លូវ ៣០ម៉ែត្រ កែងនឹងផ្លូវ ៤០ម៉ែត្រ) ភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទាំងប្រភេទផ្ទះធ្វើអាជីវកម្ម និងផ្ទះសម្រាប់រស់នៅ ប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់បំផុត ។

គម្រោងបុរីនេះដែរ ត្រូវបានសាងសង់នៅតំបន់មានការអភិវឌ្ឍខ្លាំង និងភូមិសាស្ដ្រល្អ នៅជាប់បុរីមានផ្សារទំនើប ភោជនីយដ្ឋាន សួនកុមារ ធនាគារ និងក្រុមហ៊ុនផ្សេងៗជាដើម ។ បច្ចុប្បន្នសំណង់បុរី បានបញ្ចប់ការសាងសង់ពី ៩០% ដល់ ១០០% ហើយ ដោយសំណង់មានគុណភាពខ្ពស់ ខណៈសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សុទ្ធតែទំនើបៗ និងទាន់សម័យ។

ដូច្នេះសូមរួសរាន់ឡើង កុំឲ្យឱកាសល្អនេះកន្លងហួស ។ ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងលេខ៖ 016 96 2000 / 089 962 000 ៕