(ភ្នំពេញ)៖ វីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Dr. Job» វគ្គ២ ក្រោមប្រធានបទ «វិធីសម្រេចចិត្តជ្រើសរើសការងារ» បាននឹងកំពុងធ្វើការផ្សព្វផ្សាយ នៅលើគេហទំព័រ ហ្វេសប៊ុក និង YouTube របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ហើយ។

ទស្សនិកជន សិស្ស-និសិស្ស និងអ្នកកំពុងតែស្វែងរកការងារធ្វើ អាចចូលទស្សនាវីដេអូប្រឹក្សាយោបល់អាជីពហៅថា «Dr. Job» វគ្គ២នេះ នឹងបកស្រាយថា តើការជ្រើសរើសការងារដែលល្អ និងសក្តិសមជាមួយខ្លួនយើង គឺត្រូវមើលលើកត្តាអ្វីខ្លះ?

ទស្សនិកជននៅចាំបានទេ កាលពីវគ្គទី១ ក្រោយពីបានប្រឹក្សាយោបល់ជាមួយ Dr. Job តួអង្គ សំណាង បាននិយាយថា គាត់ដឹងថានឹងរៀនអ្វីនៅថ្នាក់មហាវិទ្យាល័យ។ បន្ទាប់ពីបានបញ្ចប់ការសិក្សារបស់ខ្លួន សំណាងទៅពិគ្រោះយោបល់ជាមួយ Dr. Job សារជាថ្មីម្តងទៀត ដើម្បីសម្រេចចិត្តស្វែងរកការងារធ្វើ ថាតើប្រភេទការងារបែបណាដែលតួអង្គសំណាងនឹងជ្រើសរើសនោះ?

បើចង់ជ្រាបច្បាស់ពីសាច់រឿងវីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Dr. Job» វគ្គ២ ក្រោមប្រធានបទ «វិធីសម្រេចចិត្តជ្រើសរើសការងារ» នេះសូមអញ្ជើញទស្សនិកជន តាមដានទស្សនាតាមរយៈគេហទំព័រ ហ្វេសប៊ុក និង YouTube របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដោយរីករាយ។

សម្រាប់ព័ត៌មានលម្អិត៖ www.nea.gov.kh / www.youtube.com/channel/UCPB4GOI1-Joj14WaiP4SV5A / www.facebook.com/neakhmer/ ៕