(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនាំមកជូនលោកអ្នកដោយ បុរី ប៉េង ហួត នឹងត្រូវប្រារព្ធឡើងក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម (បឹងស្នោ) ចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨៖០០ នាទីព្រឹក ដល់ម៉ោង៨៖០០ នាទីយប់។

ព្រឹត្តិការណ៍ខាងលើនេះ នឹងបើកជូនសាធារណជន ចូលរួមដោយសេរី ហើយលោកអ្នកដែលវត្តមានចូលរួម នឹងមានឱកាសឈ្នះរង្វាន់តារាសំណាងទី១ ក្នងចំណោមតារាសំណាងទាំង៥ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសរង្វាន់ធំ ទូរស័ព្ទដៃ iPhone XS Max រហូតដល់៩ គ្រឿងថែមទៀតផង។

តារាសំណាង៤ ផ្សេងទៀត នឹងបង្ហាញខ្លួនជាបន្តបន្ទាប់ទៀត ក្នុងថ្ងៃព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះផ្ទាល់តែម្តង។ សូមរង់ចាំតាមដាននូវតារាសំណាងទាំង៤ ទាំងអស់គ្នា។

សម្រាប់ក្រុមគ្រួសារដែលមានបុត្រធីតា កម្មវិធីនេះមានរៀបចំជូននូវកន្លែងក្មេងលេង យ៉ាងសប្បាយរីករាយ ក្នុងកម្មវិធីដែលពោរពេញទៅដោយសួនបែបធម្មជាតិបៃតងនេះ។

កុំភ្លេចទៅចូលរួមណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ អាចក្លាយជារបស់លោកអ្នក។ បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ៕