(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃប្រវត្តិសាស្ត្រ ថ្មីមួយ​ទៀតនៅក្នុង​ដំណើរ​ការប្រជាធិបតេយ្យនៅ​កម្ពុជា ដែលដំណើរ​ការបោះ ឆ្នោត​ជ្រើសរើស​សមាជិកក្រុមប្រឹក្សា​រាជធានីខេត្ត និងសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌអា​ណត្តិទី៣ ត្រូវបាន​រៀបចំ និងបញ្ចប់ទៅ​ដោយជោគជ័យ ក្រោមបរិយាកាសសុខសន្តិភាព និងត្រូវបាន​អ្នកសង្កេត​ការណ៍​វាយតម្លៃ ថាប្រព្រឹត្តទៅ​ប្រកបដោយភាពយុត្តិធម៌ ត្រឹមត្រូវ មានតម្លាភាព។

អង្គបោះឆ្នោតជា​សមាជិកក្រុម​ប្រឹក្សា​ឃុំសង្កាត់ទាំង ១១ ៥៦៥ រូបក្នុង​ចំណោម ១១ ៥៧២ រូបស្ទើរតែ ៩៩,៩៤% បានអញ្ជើញ​ទៅបោះឆ្នោតបំពេញ​កាតព្វកិច្ចក្នុងនាម​ជាតំណាង ពលរដ្ឋខ្មែរក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ។

ការបោះឆ្នោតជ្រើសរើស សមាជិក​ក្រុម​ប្រឹក្សារា​ជធានីខេត្ត និងក្រុមប្រឹក្សា​ក្រុងស្រុកខ​ណ្ឌ អា​ណត្តិទី៣ នេះបាន​បង្ហាញ​យ៉ាង​ច្បាស់​ពី ដំណើរការ​ប្រជាធិ​បតេយ្យ​​ដ៏រស់រវើក​នៅ​កម្ពុជា និងបានឆ្លុះ​បញ្ចាំង​យ៉ាងពិត​ប្រាកដពី ឆន្ទៈប្រជាពលរដ្ឋ​ក្នុងដំណើរ​ការប្រជាធិ​បតេយ្យ។

ប្រជាធិបតេយ្យដែលកម្ពុជាបាន អនុវត្តតាមរយៈសន្លឹកឆ្នោត មិនមែន​តាមរយៈ​បាតុកម្ម ការតវ៉ា​តាមផ្លូវ ឬជាកុបកម្ម​ដែល​ជា​វប្បធម៌​របស់ក្រុមគ​ណបក្សប្រឆាំង ខ្មោចបក្សសង្គ្រោះ​ជាតិ​ដែលមាន សម រង្ស៊ី កឹម សុខា ធ្វើនា​ពេលកន្លង​ទៅឡើយ។ នេះជាមេរៀនសម្រាប់ក្រុម​ជន​ក្បត់ជា​តិ​ទាំងនេះថា ការបោះឆ្នោត គឺជា​មធ្យោ​បាយស្រប​ច្បាប់តែ​មួយគត់ ដើម្បីឡើង​កាន់អំណាច តាមបែបប្រជាធិបតេយ្យ មិនមែនតាម​មធ្យោបាយ​បដិវត្តន៍​ពណ៌ ដូចក្រុមប្រឆាំ​ង​បានធ្វើ​ឡើយ។

កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន​គោលការណ៍ ប្រជា​ធិបតេយ្យ ហើយកម្ពុជាបាន រៀបចំការបោះឆ្នោត​ជាទៀងទាត់ តាមការ​កំណត់​ចាប់តាំងពី ការរៀបចំកា​របោះឆ្នោត​លើកទី១ នាខែ ឧសភា ឆ្នាំ ១៩៩៣ រៀបចំដោយ​អង្គការ​សហប្រជាជាតិ ក្រោយពី​មានកិច្ច​ព្រមព្រៀង សន្តិភាព​ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ហើយចាប់​តាំងពី​ឆ្នាំ ១៩៩៨ កម្ពុជាបានរៀប​ចំការបោះឆ្នោត​ដោយខ្លួនឯង រួមមានកា​របោះឆ្នោតជ្រើសតាំង​ តំណាងរាស្ត្រ ការបោះ​ឆ្នោតជ្រើស​រើស​សមាជិក​​ព្រឹទ្ធសភា​ ការបោះឆ្នោតជ្រើសរើស ​តាំងសមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ និងការបោះឆ្នោត​ជ្រើសរើស​​ សមាជិក​ក្រុមប្រឹក្សារាជធានីខេត្ត និងសមាជិកក្រុមប្រឹក្សា​ក្រុង​ស្រុកខ​ណ្ឌ សរុប​ទាំងអស់ប្រមាណ ១៥ លើកមកហើយ។

កម្ពុជា​ដើរឆ្ពោះទៅ​ជាមុខ​ជា​និច្ចប្រកបដោយ ​ភាពវិជ្ជមាន​​លើផ្លូវនីតិរដ្ឋ គោរព សិទ្ធិមនុស្ស និងប្រជា​ធិបតេយ្យ។ ក្រុមក្បត់​ជាតិនៅក្រៅ​​ប្រទេស​កំពុងតែ ​ឈឺចិត្តចុកឈាម​​ដោយសារ​តែ មិនអាច​បំផ្លាញ​​សន្តិភាព និងការអភិវឌ្ឍ​រប​ស់ក​ម្ពុជា​បាន។ ហើយក្រុមជនក្បត់ជាតិនៃ ខ្មោចបក្ស​សង្គ្រោះជាតិក៏​កំពុងឈឺ​ចិត្តព្រោះ ឃើញ​ប្រជាពលរដ្ឋ​គាំទ្រ​ពេញទំហឹង ដំណើរការ​ប្រជាធិប​តេយ្យ​នៅកម្ពុជា​ផងដែរ។

ក្រុមក្បត់ជាតិរត់ចោលស្រុកពិតជា មិនសប្បាយ​ចិត្តឡើយ​ពេលឃើញ កម្ពុជារស់ក្នុង​សុខសន្តិភាព និងការអភិវឌ្ឍ ហើយក៏មិន អបអរ​សាទរឡើយ ពេលដែលឃើ​ញដំណើរ​ការប្រជាធិបតេយ្យ នៅកម្ពុជា​មាន​សុខភាពល្អ និងកាន់​តែរឹងមាំ ខុសពីអ្វី​ដែលពួកគេដើរបំ​ភ័យ​ពិភពលោក​ថា​ប្រជាធិបតេយ្យ​នៅកម្ពុជា​កំពុង​ជួបវិបត្តិ​ធ្ងន់ធ្ងរ ឬបាន​ស្លាប់បាត់ទៅហើយក្តី។

ផ្ទុយទៅវិញ លទ្ធិប្រជាធិបតេយ្យកម្ពុជា មានភាព​រឹងមាំ​កាន់តែខ្លាំង នៅពេលដែល​គ្មានក្រុមអ្នកនយោបាយ​មាន់សម្លរ គ្មាន​ក្រុមជនយកនយោបាយ​ធ្វើអាជីវកម្ម គ្មានក្រុម​កញ្ជះ​បរទេស និងគ្មានវត្តមាន​ក្រុមជន ខ្សែស្រឡាយក្បត់ជាតិនៅ​​លើទឹកដីកម្ពុជា រំខាន បំផ្លិចបំផ្លាញ និងបង្អាក់​ដំណើរការ។

តាមពិត ពួកគេបានព្យាយាម​បំផ្លាញឫសគល់ ប្រជាធិបតេយ្យ​នៅកម្ពុជា​តាមរយៈ​បដិវត្តន៍ពណ៌ ដែលទទួល​បញ្ជា ពីចៅហ្វាយនាយ​បរទេស​របស់ពួកគេ និងបានយក​មកផែនការ​មកអនុវត្ត​នៅកម្ពុជា ក្នុងចេតនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប៉ុន្តែពួក​គេបានទទួលបរាជ័យយ៉ាង​អាម៉ាស់បំផុត រហូតដល់ខ្លះ​ត្រូវបាន​ចាប់ខ្លួន និងខ្លះ​ទៀតរត់ចោល​ស្រុក​ប្រាស់អា​យុ​រហូត​មកទល់ពេលនេះ។ ចំណែកអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយតាមច្បាប់ ហើយមន្ត្រីជាន់ខ្ពស់ជាសមាជិកអចិន្ត្រៃយ៍ និងគណៈកម្មការកណ្តាលនៃបក្សនេះត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។

ពលរដ្ឋខ្មែរពិតជា រីករាយចំពោះ​ដំណើរ​ការប្រជាធិបតេយ្យ សេរីពហុបក្ស​នៅកម្ពុជា ហើយពលរដ្ឋខ្មែរគាំទ្រជានិច្ចដំណើរការ ប្រជាធិបតេយ្យដែ​លពោរពេញដោយ ការគោរព​សិទ្ធិមនុស្ស សេរីភាព បញ្ចេញ​មតិនៅពេលនេះ។ គ្មានក្រុមអ្នកស្នេហាជាតិតែ​លើបបូរមាត់ និងគ្មានក្រុម​អ្នកប្រជាធិបតេយ្យ​ក្លែងក្លាយ គ្មានក្រុម​ធ្វើនយោបាយ​ប្រជាភិថុតិ​ដូចសម រង្ស៊ី និងបក្ខពួក កម្ពុជាពិត​ជារស់​ក្នុងស្ថិរភា​ពពិតប្រាកដ និងមានឱ​កាស​ពេញលេញ​កសាងនិង​អភិវឌ្ឍជាតិ ជាពិសេសក្រោយ​ការបោះឆ្នោត គ្មានការ​ឡាំប៉ាត​វ៉ាប្រឆាំង​នឹងលទ្ធផល​បោះឆ្នោត​ជាថ្នូរនិងការបែង​ចែកអំណាច​ឡើយ។

បទពិសោធក្រោយ​ការបោះឆ្នោត​ជ្រើសតាំង ​តំណាង​រាស្ត្រ​នីតិកាលទី៦ និងការបោះឆ្នោត​ជ្រើសរើ​សស​មាជិកក្រុម​ប្រឹក្សាខេត្ត​រាជធានី និង​ក្រុមប្រឹក្សា​ក្រុង​ស្រុកខណ្ឌ ប្រជាជនកម្ពុជា​គ្មានការព្រួ​យបារម្ភអ្វីឡើយ អ្វីៗដំណើរកា ​ជាប្រក្រតី។ នេះជាអ្វីដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាថ្នា​ចង់​បាន៕

ដោយ៖ ចៅចាក់ស្មុក រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩