(ភ្នំពេញ)៖ ក្រុមហ៊ុន Xundd Cambodia ដែលជាក្រុមហ៊ុននាំចូលផលិតផលទាក់ទងនឹងស្មាតហ្វូនគ្រប់ប្រភេទ ដែលមានដូចជា សំបកទូរស័ព្ទ Power Bank ខ្សែសាក ដុំសាក រួមទាំងផលិតផលផ្សេងៗទៀតរាប់រយមុខ ដែលបាននាំចូលផ្តាច់មុខផ្ទាល់មកពីប្រទេសចិន បានបើសម្ពោធសាខារបស់ខ្លួន នៅខណ្ឌចំការមន រាជធានីភ្នំពេញជាផ្លូវការ។

ពិធីសម្ពោធនេះ រៀបចំឡើងនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ជាមួយនឹងការប្រកាសជាក្រុមហ៊ុនដែលលក់ផលិតផលមានគុណភាពខ្ពស់ តែមានតម្លៃទាប ដែលអាចឱ្យអតិថិជនទទួលយកបាន។

លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន Xundd Cambodia បានឱ្យដឹងថា បានជាលោកសម្រេចចិត្តនាំយកនូវផលិតផលគ្រប់ប្រភេទ ដែលទាក់ទងនឹងស្មាតហ្វូននេះ មកលក់ក្នុងប្រទេសកម្ពុជា គឺដើម្បីបំពេញរាល់តម្រូវការរបស់ប្រជាជន ជាពិសេសយុវវ័យ ដែលនិយមចូលចិត្តប្រើប្រាស់ទូរសព្ទដៃទំទើបៗ ជាមួយនឹងការរចនាម៉ូតផ្នែកខាងក្រៅប្រកបដោយភាពស្រស់ស្អាត ហើយដោយសារតែប្រទេសកម្ពុជា គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំង ទៅលើគុណភាព តម្លៃ និងការរចនាម៉ូត ដូចនេះផលិតផល Xundd គឺមានគ្រប់តម្រូវការរបស់អតិថិជនទាំងអស់ ដែលផលិតផលបាននាំចូលផ្តាច់មុខពីចិន។

លោក ហេង ចំរើន បានបញ្ជាក់ទៀតថា រាល់ផលិតផល Xundd គឺមានគុណភាពខ្ពស់ តម្លៃសមរម្យ មានការធានាត្រឹមត្រូវ និងមានការរចនាម៉ូតថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនផងដែរ ដែលផលិតផលទាំងអស់សុទ្ធតែបាននាំចូលផ្តាច់មុខមកពីប្រទេសចិនផ្ទាល់តែម្តង។ ចាប់តាំងពីក្រុមហ៊ុន Xundd បានចាប់ផ្តើមដំណើរការ នាំចូលផលិតផលដែលទាក់ទងនឹងទូរសព្ទគ្រប់ម៉ូដែល ដែលមានរយៈពេលជាងមួយឆ្នាំមកនេះ រាល់ផលិតផលទាំងអស់គឺមានការកើនឡើងពីមួយខែ ទៅមួយខែ ដោយសារតែផលិតទាំងអស់នេះគឺមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។

លោកបានបញ្ជាក់ទៀតថា Xundd មានតំណាងចែកចាយបន្តរាប់រយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាច្រើនទៀត ដូចជាកំពង់សោម សៀមរាប តាកែវ កំពង់ស្ពឺ កំពត បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត និងកំពុងបន្តដំណើរទៅខេត្តផ្សេងៗទៀតនៅកម្ពុជា ដោយសារតែផលិតផល Xundd មានអតិថិជនកើនឡើងជាលំដាប់ ទាំងអ្នកប្រើប្រាស់ និងអ្នកលក់បន្ត ដោយសារតែរបស់មានគុណភាពខ្ពស់ និងមានតំលៃទាប ដែលមិនធ្លាប់មាន។

លោកបានបន្ថែទៀតថា អ្វីដែលពិសេសជាងនេះទៀតនោះគឺ Xundd Cambodia គឺជាតំណាងចែកចាយផ្តាច់មុខ និងផ្គត់ផ្គង់ទាំងដុំ និងរាយ នូវផលិតផលជាច្រើនប្រភេទដូចជា សំបកទូរស័ព្ទ Power Bank ខ្សែសាក ដុំសាក រួមទាំងផលិតផលផ្សេងៗទៀតរាប់រយប្រភេទ។ សាន់ឌីនឹងជ្រៀតចូលទីផ្សារកាន់តែខ្លាំងនៅកម្ពុជា ហើយនឹងអាចប្រកួតប្រជែងទីផ្សារ ជាមួយប្រទេសដែលជាតំណាងរបស់សាន់ឌី នៅតំបន់អាស៊ីនេះផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Xundd Cambodia គឺជាក្រុមហ៊ុនដែលបាននាំចូលផ្តាច់មុខមកពីប្រទេសចិន ទាក់ទងនឹងផលិតផលរបស់ស្មាតហ្វូនគ្រប់ប្រភេទ ដែលមានដូចជា ទូរសព្ទដៃ Samsung គ្រប់ម៉ូដែល, ទូរសព្ទដៃ Iphone, ទូរសព្ទដៃ Huawei, ទូរសព្ទដៃOPPO, ទូរសព្ទដៃ XIAOMI, ទូរសព្ទដៃ VIVO, Apple, Millet រួមទាំងទូរសព្ទដៃផ្សេងៗទៀតផងដែរ ដែលមានទីតាំងនៅលើផ្លូវ 199 សង្កាត់ទួលស្វាយព្រៃ I ខណ្ឌចំការម៉ន រាជធានីភ្នំពេញ, 016 888 771 / 012 888 771៕