(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖០០នាទី រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលសន្និសីទសារព័ត៌មានជាន់ ទី១នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

ភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានជាអាទិ៍ដូចជា៖
* តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
* តំណាងព្រឹទ្ធសភា និងរដ្ឋសភា
* ក្រសួងពាក់ព័ន្ធនានា
* តំណាងគណបក្សនយោបាយ
* តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

* មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយលោក ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

* ការផ្សព្វផ្សាយខ្លឹមសារសង្ខេប ស្តីពីសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ និងការប្រមូលលទ្ធផលបឋម នៃការបោះឆ្នោត ដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិ ក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធានគ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ

* មតិយោបល់របស់ភាគីចូលរួម
* ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម៕