(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃអាទិត្យនេះ, ម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល (ចុចអាន)

២៖ សារសម្លេងសំងាត់បែកធ្លាយ៖ លោក សម រង្ស៊ី ដាក់បញ្ជាឲ្យធ្វើយ៉ាងណា ឲ្យ កឹម សុខា ជាប់គុករហូត (Video inside) (ចុចអាន)

៣៖ តុលាការកំពូល បន្តសម្រេចផ្តន្ទាទោសឱ្យ ជួប សម្លាប់ ជាប់ពន្ធនាគារមួយជីវិតដដែល ពាក់ព័ន្ធនឹងករណីសម្លាប់បណ្ឌិត កែម ឡី  (ចុចអាន)

៤៖ លោក ខាន់ សុវណ្ណ រក្សាជំហរប្តឹងលោក ផែង វណ្ណៈ ដល់ទីបញ្ចប់ (ចុចអាន)

៥៖ យុទ្ធនាការឃោសនាបោះឆ្នោត៨ថ្ងៃ បានបិទបញ្ចប់ ជាមួយនឹងដំណើរការរលូន គ្មានអំពើហិង្សា (Video inside) (ចុចអាន)

៦៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាមិនទទួលយកនូវការជ្រៀតជ្រែកណាមួយ មកលើកិច្ចការផ្ទៃក្នុងខ្លួនឡើយ (ចុចអាន)

៧៖ ព្រះមហាក្សត្រខ្មែរ បានយាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះកិត្តិយសប្រារព្ធខួប២៥ឆ្នាំ នៃសកម្មភាព «ICC-Angkor» (ចុចអាន)

៨៖ ទស្សនៈនិងមតិ៖ រឿងអាស្រូវឃុបឃិតជាមួយបរទេសរបស់អ្នកនយោបាយនៅអូទ្រីស និងរឿងអាស្រូវឃុបឃិតជាមួយបរទេសរបស់លោក កឹម សុខា នៅកម្ពុជា ដូចគ្នាបេះបិត (ចុចអាន)

៩៖ កិច្ចពិភាក្សារវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយក្រសួងរ៉ែ-អគ្គិសនីកម្ពុជា បានបិទបញ្ចប់ជាមួយនឹងលទ្ធផលតិចតួច (ចុចអាន)

១០៖ មន្រ្តីនគរបាលជំនាញក្រសួងមហាផ្ទៃ៖ ជនរងគ្រោះ ចេវ សុវឌ្ឍនា ស្លាប់ដោយសារការថប់ដង្ហើម ពោលមិនមែនចងកធ្វើអត្តឃាតដោយខ្លួនឯងនោះទេ, ជនជាប់ចោទទំនងមិនអាចគេចផុតពីទណ្ឌកម្មច្បាប់ (ចុចអាន)