(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានចេញប្រកាសរួមគ្នាមួយ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធ៌ ឬប័ណ្ណអាទិភាព ដែលការអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩តទៅ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភានេះ។

យោងតាមប្រកាសរបស់ក្រសួងទាំង២ បានឲ្យដឹងថា ប្រកាសនេះមានបំណងកំណត់ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព សំដៅលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះ អាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រចាប់តាំងពីកូន ក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី៕

សម្រាប់ព័ត៌មានលម្អិត សូមអានប្រកាសទាំងស្រុង៖