(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងមន្ដ្រីនគរបាលជាតិ ២រូប ជាស្នងការរងនគរបាលខេត្តព្រះវិហារ ដោយម្នាក់ទទួលផែនការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្នាក់ទៀតទទួលផែនការងារប្រឆាំងគ្រឿងញៀន។

បើតាមប្រកាសស្ដីពីការតែងតាំងតំណែងមន្ដ្រីនគរបាលជាតិ របស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មន្ដ្រីនគរបាលជាតិ២រូបនេះ រួមមាន៖

* ១៖ លោកឧត្ដមសេនីយ៍ត្រី មាឃ សំអូន អត្ដលេខ ០៣៤៤៩ ជាស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

* ២៖ លោកឧត្ដមសេនីយ៍ត្រី ឡុង សំអឿន អត្ដលេខ ៣១៧៣៩ ជាស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

ខាងក្រោមនេះ ជាប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង៖