(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចដីទួលខ្ទមអ្នកតាមួយកន្លែង ស្ថិតក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីរន្ទះបាញ់បណ្ដាលឲ្យសត្វគោ ១ហ្វូង ចំនួន៧ក្បាលបានងាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង នៅគ្រាដែលមេឃធ្លាក់ភ្លៀង ១មេយ៉ាងធំ លាយឡំទៅដោយខ្យល់ព្យុះ កន្រ្តាក់ ផ្គរ និងរន្ទះបាញ់ផង។

សេចក្ដីរាយការណ៍ពីអាជ្ញាធរបានឲ្យដឹងថា សត្វពាហនៈ (គោ) ញីឈ្មោលងាប់គរជើងលើគ្នា ខ្លះចេញអាចម៍ដោយគ្រោះធម្មជាតិ( រន្ទះបាញ់) មានចំនួន ០៧ក្បាល ខណៈដែលសត្វគោទាំងនោះនៅផ្ដុំគ្នា រត់រកកន្លែងជ្រកភ្លៀង៕