(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោត សេដ្ឋី បានបើកពិធីសម្ពោធជាផ្លូវការ អំពីផលិតផលថ្មី ដែលមានឈ្មោះថា «សេដ្ឋីប៊ល» ៦/៣៥ នៅសណ្ឋាគារ Mekong View Tower នាថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ត្រូវនិងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

ការសម្ពោធផលិតផលថ្មីនេះ ក្នុងគោលបំណងដាក់ឲ្យដំណើរការនូវផលិតផល ដែលមានលក្ខណៈស្តង់ដារតែមួយគត់ ក្នុងប្រទេសកម្ពុជា និងធ្វើឲ្យសម្រេចបាននូវក្តីស្រម៉ៃ របស់អតិថិជន និងចូលរួមចំណែក ការអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ជីវភាពប្រជាពលរដ្ឋ។

«សេដ្ឋីប៊ល» ជាប្រភេទឡូតូ ៦/៣៥ មានប្រាក់រង្វាន់ធំ ចាប់ពី២០ម៉ឺនដុល្លារឡើងទៅ ដែលធ្វើការផ្សងសំណាងរហូតរកឃើញ អតិថិជនដែលមានសំណាង។ វាជាប្រភេទឡូតូមួយប្រភេទ ដែលផ្តល់ភាពយុត្តិធម៌បំផុត និងងាយស្រួលលេង អតិថិជនគ្រាន់តែជ្រើសរើសលេខផ្សេងៗគ្នា ឲ្យបាន៦ខ្ទង់ ក្នុងចំណោមលេខទាំង៣៥ ពីលេខ១ ដល់៣៥។

អតិថិជនអាចស្វែងរកទិញសេដ្ឋីប៊ល នៅតាមបណ្តាលភ្នាក់ងារលក់ របស់ឆ្នោតសេដ្ឋីទាំងអស់ទូទាំង២៥ខេត្តក្រុង ដើម្បីធ្វើការផ្សងសំណាង ក្នុងមួយខ្សែមានតម្លៃត្រឹមតែ២,០០០រៀលតែប៉ុណ្ណោះ។ អតិថិជនអាច ផ្ទៀងផ្ទាត់សន្លឹកឆ្នោត ដែលបានទិញ ដើម្បីផ្ទៀងយករង្វាន់ធំរហូតទៅដល់ ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក ហើយទឹកប្រាក់នេះ និងកើនឡើងបន្តបន្ទាប់ ប្រសិនបើមិនទាន់មានអតិថិជនឈ្នះ។

សូមជម្រាបថា ក្រុមហ៊ុន ធ្វើការផ្សាយបន្តផ្ទាល់នូវលទ្ធផល តាមរយៈ Sethei Facebook Page, Sethei Website, TV Facebook, និង Radio នៅវេលាម៉ោង០៧៖០០នាទីយប់ រៀងរាល់ថ្ងៃច័ន្ទ ពុធ និងសុក្រ៕