(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ទន្ទឹមនឹងនេះ ក៏អាចមានតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសរាជធានីភ្នំពេញ និងបណ្តាខេត្តដែលស្ថិតនៅភាគខាងក្រោមប្រទេស។

ចំពោះសីតុណ្ហភាពអតិបរិមាជាមធ្យម ស្ថិតក្នុងចន្លោះពី៣៣-៣៥ អង្សាសេ ខណៈបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តការគំរាមកំហែងដដែល៕