(ភ្នំពេញ)៖ តោះៗ មកស្តាប់ពីចំណាប់អារម្មណ៍របស់និស្សិតអាហារូបករណ៍ ជីប ម៉ុង បន្ទាប់ពីបានទៅមើលសង្វាក់ផលិតកម្ម សកម្មភាពពាណិជ្ជកម្ម និងសកម្មភាពសង្គមនានារបស់ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់គ្នា។ និស្សិត វង្ស សារ៉ាវុធ និស្សិតឆ្នាំទី១នៃវិទ្យាស្ថានភាសាបរទេស (IFL)៖
«ចំពោះដំណើរទស្សនកិច្ចមកកាន់រោងចក្រ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលរួមមានខ្មែរ ប៊ែវើរីជីស ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ និងជីប ម៉ុង អ៊ិនស៊ី ខ្ញុំបានឃើញនូវសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប អាចផលិតនូវផលិតផលមានគុណភាពខ្ពស់ដែលអាចប្រកួតប្រជែងក្នុងទីផ្សារជាមួយក្រុមហ៊ុនអន្តរជាតិផ្សេងៗទៀត» ។

រូបទី១: និស្សិត សារ៉ាវុធ (រាប់ពីស្តាំដៃ)

និស្សិត ឃុន សុដាលីន និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(UHS)៖
«បន្ទាប់ពីបានចូលរួមសកម្មភាពជាច្រើន ជាមួយក្រុមហ៊ុន ខ្ញុំយល់ថា ក្រុមហ៊ុន ជីប ម៉ុង មិនមែនគ្រាន់តែជាក្រុមហ៊ុនធម្មតាមួយនោះទេ ប៉ុន្តែគឺជាក្រុមហ៊ុនមួយដែលគិតគូរយ៉ាងខ្លាំងចំពោះសកម្មភាពសង្គម»

រូបទី២: និស្សិត សុដាលីន (រាប់ពីស្តាំដៃ)

និស្សិត ឆាយ សុធារ៉ា និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា (ITC)៖ 
«នៅខាងក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ពិតជាផ្តល់អំណោយផល និងឱកាសក្នុងការរៀនសូត្រដល់វិស្វករបច្ចេកទេស ជាពិសេសគឺខាងវិស្វករគីមី ដែលមានមុខវិជ្ជារបស់ខ្ញុំស្រាប់»

រូបទី៣: និស្សិត សុធារ៉ា (រូបកណ្តាល)

រូបទី៤: សកម្មភាពនិស្សិតធ្វើទស្សនកិច្ចនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស

រូបទី៥: សកម្មភាពទស្សនកិច្ចនៅរោងចក្រផលិតក្បឿង ជីប ម៉ុង

រូបទី៦: រូបថតជុំគ្នានៅបរិវេណរោងចក្រជីប ម៉ុង អ៊ិនស៊ី ស៊ីមេន

សូមទស្សនាវីដេអូសកម្មភាពទស្សនកិច្ចរយៈពេលពីរថ្ងៃនៅខាងក្រោមនេះ៖