(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិកបក្សទាំង ០៧សង្កាត់ សរុបទាំងអស់ចំនួន ៦០០នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោត និងផ្តាំឲ្យសមាជិកត្រៀមខ្លួន ឲ្យបានរួចរាល់ចូលរួមការបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

ថ្លែងក្នុងពិធីនេះលោក លោក ប៉ា សុជាតិវង្ស សូមឲ្យអង្គបោះឆ្នោតត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខណ្ឌ អាណត្តិទី៣ នាថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លោក ប៉ា សុជាតិវង្ស បានថ្លែងបន្តថា បេក្ខជនក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោត ត្រូវតែខុសត្រូវគ្រប់គ្រងសតិអារម្មណ៍ វត្តមានថែទាំសុខភាព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ហ្មត់ចត់ ដើម្បីពង្រឹងការចងចាំថែមទៀត អំពីនីតិវិធីបោះឆ្នោត និងត្រូវគោរពតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាបក្សទាំង០៧ សង្កាត់ក្នុងមូលដ្ឋានខណ្ឌមានជយ ដែររៀបចំនៅមជ្ឍមណ្ឌល មង្គលឧត្ដម ផ្លូវ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ រាជធានីភ្នំពេញ។

នៅក្នុងពិធីនោះក៏មានការចូលរួមពីលោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២,​ លោក ឌី ខេមារុណ អភិបាលរងខណ្ឌមានជ័យ,​ លោកស្រី ទាវ ធីតា អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និង ចៅសង្កាត់ទាំង០៧រួមមាន ចៅចាក់អង្រែលើ ឈ្មោះ កែវ សាវឿន, ចៅសង្កាត់ចាក់អង្រែក្រោម ឈ្មោះ ជា សុខៃ, ចៅសង្កាត់បឹងទំពុនទី១ ឈ្មោះ លុក ជ័យ, ចៅសង្កាត់បឹងទំពុនទី២ ឈ្មោះ សួស សារិន, ចៅសង្កាត់ស្ទឹងមានជ័យ១ ឈ្មោះ សេង សាញ់, ចៅសង្កាត់ស្ទឹងមានជ័យទី២ ទូច សំអុល, ចៅសង្កាត់ស្ទឹងមានជ័យទី៣ អ៊ុ ហឿង ព្រមទាំងសមាជិកសមាជិកាចំនួន៦០០រូបទៀតផងដែរ។

លោក លោក ប៉ា សុជាតិវង្ស បានមានមតិនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សផងដែរ។

លើសពីនេះ លោកបានថ្លែងកោតសសើរ និងវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការបក្សខណ្ឌ សង្កាត់ កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថ យោធា អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ បានរួមចំណែកអនុវត្តគោលនយោបាយបក្ស និងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបរិស្ថាន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តិទៅដោយសេរី និងមានសុវត្ថិភាព។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវអនុវត្តន៍ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សារាជធានី ខណ្ឌ បានល្អធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា ដើម្បីបន្តសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត ជូនប្រជាលរដ្ឋ និងទទួលបានការគាំទ្រ កាន់តែច្រើន ពីសាធារណមតិជាតិ និងអន្តរជាតិ។

ក្រោពីបានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាបក្សរួចមក លោក ប៉ា សុជាតិវង្ស ក៏បានចាប់ផ្ដើមហែរឃោសនារកសម្លេងគាំទ្រ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា រាជធានី និងខណ្ឌ គឺចាប់ផ្តើមចេញពីមជ្ឍមណ្ឌល មង្គលឧត្ដម តាមផ្លូវ៣៧១ដល់គល់ស្ពានដែក, ពីត្បូងទៅជើង ដល់ស្ពានអាកាសស្ទឹងមានជយ័ បត់ស្ដាំតាមផ្លវ៣៧១ ដល់ស្តុបផ្លូវ៦០ម៉ែត្រ បត់ស្ដាំតាមផ្លូវ៦០ម៉ែត្រ ដល់មុខក្រុមហ៊ុនម៉ែកស៊ីដេស បត់ឆ្វេងចូលតាមផ្លូវលោកតា ហ៊ុន នាង ( ផ្លូវ៣០ម៉ែត)ក្នុសង្កាត់ចាក់អង្រែលើ និង សង្កាត់ ចាក់អង្រែ ក្រោម ក៏បំបែកទៅតាមសង្កាត់រៀងៗខ្លួនតាមសង្កាត់ទាំង០៧៕