(ភ្នំពេញ)៖ លោកអនុសេនីយ៍ឯក សុខ វណ្ណៈ នាយរងប៉ុស្ដិ៍ច្រាំងចំរេះ១ ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ទទួលបានការជួបសួរសុខទុក្ខសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ក្នុងការដោះស្រាយជីវភាពមួយចំនួន ពីលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ រួមដំណើរដោយអធិការរងតាមជំនាញនីមួយៗ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ គល់ យី បានជូនពរលោកអនុសេនីយ៍ឯក សុខ វណ្ណៈ នាយរងប៉ុស្ដិ៍ច្រាំងចំរេះ១ ដែលជាមន្ត្រីក្រោមឱវាទឲ្យឆាប់ធូរស្រាល និងជាសះស្បើយពីជំងឺ ដោយការលើកទឹកចិត្តឲ្យថែទាំសុខភាពជាចម្បង។

ក្នុងនោះត្រូវពិសាអាហារដែលមានជំនួយសារពាង្គកាយ ពោលគឺចម្អិនឆ្អិនល្អ បរិភោគទៀងទាត់តាមពេលវេលា និងមានអនាម័យជានិច្ច សម្រាកឲ្យបានគ្រប់គ្រាន់ និងតាមដានមើលរាល់ការពិនិត្យសុខភាពពីគ្រូពេទ្យ ដើម្បីឲ្យដឹងច្បាស់អំពីស្ថានភាពជំងឺ៕