(ភ្នំពេញ)៖ ផ្សារទំនើបព្រីនស៍ប្រកាសផ្តល់ជូនការបញ្ចុះតម្លៃផលិតផលគ្រប់មុខដែលបានកំណត់រហូតដល់៤៧% ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩តទៅ ដើម្បីអបអរក្នុងឱកាសគំរបខួប១ឆ្នាំ នៃការបើកដំណើរការរបស់ខ្លួន ក៏ដូចជាការផ្ដល់ជួនសម្រាប់អតិថិជន ដែលបានគាំទ្រផ្សារទំនើបព្រីនស៍ នាពេលកន្លងមកផងដែរ។

ក្នុងឱកាសអបអរគំរបខួប១ឆ្នាំ និងការបញ្ជុះតម្លៃរហូតដល់៤៧ភាគរយ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក៏មានការចាប់រង្វាន់ធំដល់អតិថិជន ដែលបានជាវឥវ៉ាន់អស់ចំនួន១៥ដុល្លារលោកអ្នក និងទទួលបានសន្លឹកឆ្នោតមួយសន្លឹក និងអស់ ៣០ដុល្លារ និងទទួលបានសន្លឹកឆ្នោត២សន្លឹក។

ចំពោះរង្វាន់ធំ និងរង្វាន់ជាច្រើនទៀតនោះរួមមាន៖ ទិ១៖ ម៉ូតូហុងដា Wave មួយគ្រឿងមានតម្លៃ ១,៣៥០ដុល្លារ, ទី២៖ កង្ហាត្រជាក់ម៉ាក Midea ដែលមានតម្លៃ១៣៩ដុល្លារ, ទី៣៖ ម៉ាស៊ីនក្រឡុកម៉ាក Philips ដែលមានតម្លៃ១០០ដុល្លារ, និងទី៤៖ ឆ្នាំងអ៊ុតម៉ាក Electrolux ដែលមានតម្លៃ៥០ដុល្លារ រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ។

សម្រាប់ការចាប់រង្វាន់ ចាប់ពីថ្ងៃទី២៥-២៨ ខែឧសភាដដែលនោះ ក្រុមហ៊ុននៃផ្សារទំនើបព្រីនស៍ នឹងបន្ថែមនូវកញ្ចប់កាដូនាំសំណាង ដែលមានតម្លៃដើម៥០ដុល្លារ លក់ត្រឹមតែ២៥ដុល្លារតែប៉ុណ្ណោះ ហើយក្នុងនោះមានអាំងប៉ាវជាសាច់ប្រាក់រហូតដល់៥០ដុល្លារ ឬជាកាតទិញទំនិញផងដែរ។ ក្រុមហ៊ុនក៏នឹងថែមជូននូវវត្ថុអនុស្សាវរី (កែវទឹក) ដល់រាល់អតិថិជនដែលចំណាយអស់៥ដុល្លារ និងទទួលបានវត្ថុអនុស្សាវរីយ៍ ភ្លាមពីផ្សារទំនើបព្រីនស៍។

លើសពីនេះទៅទៀតក្រុមហ៊ុន មានរៀបចំនូវកម្មវិធី លេងហ្គេមកំសាន្តសប្បាយជាមួយនឹងការចាប់រង្វាន់ជាច្រើនមានដូចជា៖ គប់ព្រួញ, បោះបាល់, ស៊ុតបាល់ចូលទី, វាយកូនគោល (mini) ជាដើម ដោយអតិថិជនគ្រាន់តែយកវិក្កយបត្រ ប្តូរជាមួយនឹងការចាប់រង្វាន់ ហើយរាល់ការចំណាយរបស់អតិថិជននឹងទទួលបានកូប៉ុងទឹកប្រាក់ត្រឡប់មកវិញដូចជា៖ ទី១៖ ចំណាយគ្រប់២០ដុល្លារ ផ្តល់ជូនកូប៉ុងទឹកប្រាក់ (១ដុល្លារ), ទី២៖ ចំណាយគ្រប់៥០ដុល្លារផ្តល់ជូនកូប៉ុងទឹកប្រាក់ (៣ដុល្លារ), និងទី៣៖ ចំណាយគ្រប់១០០ដុល្លារ ផ្តល់ជូនកូប៉ុងទឹកប្រាក់ (៨ដុល្លារ)។

គួរបញ្ជាក់ថា ផ្សារទំនើបព្រីនស៍បានរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីដោយបច្ចុប្បន្ន មានចំនួន៦សាខា៖
• សាខាទី១ : អគារព្រីនស៍ផ្លាហ្សា ជាន់ទី៣ មហាវិថីព្រះនរោត្ដម ខណ្ឌចំការមន ភំ្នពេញ
https://goo.gl/maps/8gMeQgsP8q715sLd7
• សាខាទី២: នៅអាគារ Diamond វOne ទីក្រុងកោះពេជ្រ
https://goo.gl/maps/AU9Pec7iZQkymxJ28
• សាខាទី៣: No.216, ផ្លូវ 51 (Pastuer blvd) សង្កាត់ ផ្សារថ្មី, ខណ្ឌដូនពេញ ភ្នំពេញ (ក្រោយវិទ្យាល័យ ព្រះស៊ីសុវត្តិ)
https://goo.gl/maps/j4MTXcXBF4mPVYRU9
• សាខាទី៤: ផ្លូវលេខ ១៩៣ ភូមិបួន
សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ក្រុងភ្នំពេញ
https://goo.gl/maps/L3bZv4yKp5Sx6fdk9
• សាខាទី៥: ផ្ទះលេខ83 ផ្លូវលេខ 143 កែងផ្លូវ ៣០០ សង្កាត់ អូឡាំពិច ខណ្ឌចំការមន ភ្នំពេញ (ទល់មុខសាលាបឋមសិក្សា អង់អេង)
https://goo.gl/maps/juxR5vc99jVRsQu58
• សាខាទី៦: #500 ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
https://goo.gl/maps/YRbVxb1gWfAw9NLBA
អតិថិជនក៏អាចកម្ម៉ង់តាមរយៈហ្វេកប៊ុកផេកបានដែរ ជាមួយនិងការដឹកជញ្ជូនដោយឥតគិតថ្លៃ និងបង់ប្រាក់ពេលទទួលបានឥវ៉ាន់៕