(ភ្នំពេញ)៖ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) នឹកស្មានមិនដល់ដោយគ្រាន់តែញុំាវើកមួយកំប៉ុងពេលសម្រាកថ្ងៃត្រង់ ដើម្បីយកកម្លាំងបន្តការងារពេលរសៀលសោះតែមួយប៉ព្រិចភ្នែក ក្លាយទៅជាម្ចាស់រង្វាន់ធំ៤០លានរៀលរបស់វើក។

តាមការឲ្យដឹងពីលោកស្រី អេស សុខឡេង កម្មការីរោងចក្រអូលីវ ក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា «ភេសជ្ជៈប៉ូវកម្លាំងវើកជួយឲ្យខ្ញុំស្វាងងងុយគេងពេលធ្វើការថ្ងៃត្រង់។ ពេលញុំាបាយថ្ងៃត្រង់រួច ខ្ញុំក៏បានយកវើកមកផឹក គាស់ក្រវ៉ិលកំប៉ុងហើយ ខ្ញុំប្រុងនឹងបោះចោលព្រោះផឹករាល់ដង ប៉ះចំតែពាក្យអរគុណ តែលើកនេះស្រាប់តែឃើញ៤០លានរៀលលើក្រវ៉ិលកំប៉ុង ខ្ញុំសប្បាយចិត្តមែនទែន ស្ទើតែមិនជឿភ្នែកខ្លួនឯង។ ជាមួយនឹងប្រាក់៤០លានរៀលនេះ ខ្ញុំនឹងទិញទំនិញបន្តិចបន្តួចដាក់លក់ដូរក្នុងផ្ទះ បន្ថែមពីលើការងារក្នុងរោងចក្ររបស់ខ្ញុំ»។

ភេសជ្ជៈប៉ូវកម្លាំងវើក បន្តផ្តល់រង្វាន់តូចធំដល់អតិថិជនគ្រប់បណ្តាខេត្តក្រុងជារៀងរាល់ថ្ងៃ ដោយគ្រាន់តែពិនិត្យមើលក្រវ៉ិលកំប៉ុងរាល់ពេលពិសាភេសជ្ជៈប៉ូវកម្លាំងវើក។

ប្រសិនបើលោកអ្នកឈ្នះរង្វាន់ធំ ពីក្រវ៉ិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖061/067/069 902 902៕