(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិកនៃសមាគមជាច្រើននាក់ទៀត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ ដល់ស្រ្តីឆ្លងទន្លេចំនួន ១គ្រួសារ ឈ្មោះ ប៉ាន់ យ៉ា រនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា បានឧបត្ថម្ភដល់ស្រ្តីមានស្រ្តីឆ្លងទន្លេចំនួន ១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកា ៤០ម៉ឺនរៀល។

ក្នុងការផ្តល់ជូននូវថវិកា និងអង្ករ ជូនអ្នកជាមនុស្សធម៌នេះ លោកស្រីចន គន្ធា និងលោកស្រីទាវ ធីតា បានអនុញ្ញាតឲ្យលោកស្រី សូនីតា និងលោកស្រី សុខ ម៉ាលី ជាតំណាងនាំយកនូវអំណោយទាំងនេះ ទៅជូនដោយផ្ទាល់ដល់អ្នកស្រី ប៉ាន់ យ៉ា ដើម្បីបានសួរសុខទុក្ខ និងបានឃើញអំពីស្ថានភាពជាក់ស្តែងរបស់គាត់ផងដែរ ។

ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគមឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។

លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើត ឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បី ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕