(ភ្នំពេញ)៖ ករណីដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន កើតឡើងដោយសារមានបាតុភូតរន្ទះបាញ់ និងខ្យល់កន្ត្រាក់ខ្លាំង មកលើខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០គីឡូវុល (230KV) ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ទោះបីជាមានខ្សែការពាររន្ទះរួចហើយក៏ដោយ។ នេះបើតាម Facebook របស់អគ្គិសនីកម្ពុជា។

ពាក់ព័ន្ធការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារបច្ចេកទេសបានស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុង នៅវេលាម៉ោង១៥៖១៥នាទីរសៀល។

អគ្គិសនីកម្ពុជា បានឲ្យដឹងបន្ថែមថា ដើម្បីដោះស្រាយបញ្ហារន្ទះនេះ ក្រុមការងារអគ្គិសនី កំពុងតែសិក្សាជាមួយក្រុមហ៊ុន SIEMENS របស់ប្រទេសអាល្លឺម៉ង់ ដើម្បីសិក្សាដំឡើងប្រព័ន្ធខ្សែការពាររន្ទះបន្ថែម លើខ្សែបណ្តាញតង់ស្យុងខ្ពស់នេះ៕