(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៣៣៣គ្រឿង រកឃើញល្មើសច្បាប់៨៦១គ្រឿង(ម៉ូតូ៣២%) អប់រំ២៧៤គ្រឿង និងផាកពិន័យ៥៨៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន២,២៦៣គ្រឿង, អប់រំ១៧៨គ្រឿង និងផាកពិន័យ៤២៣គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៨,៧៦៥គ្រឿង រកឃើញយានយន្តល្មើសគ្រឿង១៣,៣៩៣(ម៉ូតូ៣៤%) ក្នុងនោះអប់រំ៤,៥៨១គ្រឿង និងផាកពិន័យ៨,៨១២គ្រឿង៕