(ភ្នំពេញ)៖ ហ្គេមអនឡាញ ជាប្រភេទហ្គេម ដែលមានការគាំទ្រខ្លាំង ពីក្រុមយុវវ័យនាសម័យថ្មីនេះ អ្នកខ្លះលេងដោយការប្រមូលផ្តុំគ្នាជាក្រុមតូច និងលេងជាក្រុមធំ រហូតពេលខ្លះទោះបីជាពួកគេនៅឆ្ងាយពីគ្នាក្តី ក៏ពួកគេនៅតែអាចលេងហ្គេមអនឡាញឆ្លើយឆ្លងជាមួយគ្នាបានយ៉ាងងាយស្រួល ដោយសារតែមានការភ្ជាប់ប្រព័ន្ធអ៊ីនធើណែតនៅលើទូរស័ព្ទដៃ ឬការប្រើប្រាស់សេវាអ៊ីនធើណែតនៅតាមផ្ទះ។

អ្នកខ្លះទៀតលេងហ្គេមទាល់តែអស់ថ្មទូរស័ព្ទរហូតដល់ថ្នាក់ដោតខ្សែសាកទូរស័ព្ទបណ្តើរ លេងហ្គេមបណ្តើរ ឬអ្នកខ្លះត្រូវកាន់ដុំ Power Bank តាមខ្លួនបណ្តើរ លេងហ្គេមបណ្តើរក៏មានដែរ ព្រោះថាវាធ្វើឱ្យពួកគេមានអារម្មណ៍រីករាយ និងមិនចាំបាច់ចេញទៅខាងក្រៅផ្ទះ រហូតដល់អ្នកខ្លះទៀត លេងដល់ថ្នាក់ភ្លេចបាយ ភ្លេចទឹកក៏មានដែរ។

ប៉ុន្តែទោះជាជក់លេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សា និងធ្វើការងារស្នូលជាចំបង
ប្រសិនបើមានបញ្ហាអំពីការសាកថ្មទូរស័ព្ទពេលលេងហ្គេមម្តងៗ សូមលោកអ្នកឈប់បារម្ភទៀតទៅ ព្រោះថាកូនពៅត្រកូល F មួយរូបទៀត ដែលមានឈ្មោះថា OPPO F11 បានដាក់លក់នៅលើទីផ្សារស្រុកខ្មែរយើងហើយ ព្រោះវាបានភ្ជាប់ជាមួយនឹងគុណសម្បត្តដែលមានស្រាប់ ដោយក្រុមផលិតករទូរស័ព្ទដៃ ប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន OPPO នៅលើតួខ្លួនរបស់វាតែម្តងដូចជា៖ កម្លាំងថ្ម 4020mAh ដ៏អស្ចារ្យ ដែលអាចឱ្យគ្នាយើងលេងហ្គេមយ៉ាងណា ក៏មិនងាយអស់ថ្មដែរ ហើយប្រសិនបើវាត្រូវអស់ថ្មវិញ កាន់តែគ្មានអ្វីគួរត្រូវព្រួយបារម្ភទៀតហើយ ព្រោះវាមានបច្ចេកវិទ្យាសាកថ្មលឿន និងមានសុវត្ថិភាពដោយបច្ចេកវិទ្យា VOOC 3.0 ព្រោះមានមនុស្សជាង១០០លាននាក់ ហើយនៅលើសកលលោក ដែលពេញចិត្ត និងកំពុងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាមួយនេះ។

បន្ថែមគុណសម្បត្តិមួយប្រភេទទៀតរបស់ OPPO F11 នោះ គឺបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលអាចជួយដល់អ្នកលេងហ្គេមអនឡាញ គ្រប់ប្រភេទ កាន់តែទទួលបាននូវភាពរីករាយ មិនមានភាពទាក់នៅលើម៉ាស៊ីន មិនរអាក់រអួល ហើយការអូសទៅ អូសមក មានភាពរលូនតែម្តង ដោយមិនចាំបាច់ថាំចិត្ត តប់ប្រមល់ទៀតឡើយ នៅពេលដែលលោកអ្នកកំពុង ជក់លេងហ្គេមជាក្រុម។ មូលហេតុដែលហ៊ានអះអាងបែបនេះ ព្រោះថាអេដមីន ក៏ជាមនុស្សដែលជាជក់លេងហ្គេមអនឡាញដាច់យប់ម្តងៗ ដែរណាគ្នាយើងអើយ ហេហេហេ។

តោះចាំអង្កាល់ទៀតគ្នាយើង ណាត់គ្នាលេងហ្គេមដាច់យប់នៅចុងសប្តាហ៍ម្តងមើល៍ជាមួយនឹងកូនពៅត្រកូល F គឺ OPPO F11 ទាំងអស់គ្នា៕