(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក កែវ ពុទ្ធរស្មី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិថ្មី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា លោក កែវ ពុទ្ធរស្មី អតីតឧបនាយរដ្ឋមន្ដ្រី និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏បានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០១៨ «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន បន្ទាប់ពីរូបលោកបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖