(ភ្នំពេញ)៖ នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព កំពុងមានការរីកចម្រើន វាគឺជាពេលវេលាមួយ ដែលប្រជាពលរដ្ឋគ្រប់រូប ងាកមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាទូរស័ព្ទសម្ភារនិយមវិញម្តង ដូចជាទូរស័ព្ទក្តី បន្ទាប់ពីការប្រកបមុខរបរទទួលទានរបស់ពួកគេ ដែលជាកត្តាមួយជំរុញឱ្យផលិតករទូរស័ព្ទដៃជាច្រើន ធ្វើការពន្លឿនលើការផលិតរបស់ខ្លួន ឱ្យសមស្របទៅតាមការចង់បានរបស់មនុស្សគ្រប់វ័យ។

អ្នកណាៗក៏ចូលចិត្តថតរូបភាពតាម Camera ទូរស័ព្ទដៃដែរ ព្រោះវាងាយស្រួលទុកដាក់តាមខ្លួន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ប៉ុន្តែការថតរូបច្រើនឬតិចមិនសំខាន់ទេ តែអ្វីដែលសំខាន់ គឺការជ្រើសរើសទូរសព្ទ័ដៃដែលមាន Camera ល្អ មានស្តង់ដា និងមានបច្ចេកវិទ្យាថតរូប អាចធ្វើឱ្យរូបភាពរបស់លោកអ្នក ដែលថតចេញមកមានភាពទាក់ទាញ និងត្រូវចិត្តរបស់លោកអ្នកថែមទៀតផង។

នៅលើទីផ្សារទូរស័ព្ទបច្ចុប្បន្ននេះ លោកអ្នកអាចមានជម្រើសច្រើនក្នុងការទិញទូរស័ព្ទ យកទៅប្រើប្រាស់ ប៉ុន្តែខ្លួនអ្នកផ្ទាល់ត្រូវទាមទារ ឱ្យមានការស្វែងយល់ជាមុនសិន មុននឹងទិញទូរស័ព្ទយកទៅប្រើប្រាស់ ថាតើប្រភេទទូរស័ព្ទអ្វី ដែលអាចនៅជាមួយអ្នកបានរយៈពេលយូរ និងធ្វើឱ្យអ្នកសប្បាយចិត្ត ក្នុងការថតរូបជាលក្ខណៈក្រុមគ្រួសារ ការថតរូបបែបម្នាក់ឯង ទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងដែលមានពន្លឺខ្លាំង ឬកន្លែងដែលមានពន្លឺតិចតួចក្តី។

ក្នុងចំណោមទូរស័ព្ទទាំងអស់នោះសុទ្ធតែមានគុណសម្បត្តិផ្សេងៗគ្នា ដោយក្នុងនោះដែរក៏មាន Brand OPPO គឺជាប្រភេទស្មាតហ្វូន មួយដែលមានការទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ជាពិសេសតំបន់អាស៊ីយើង ដោយអ្នកណាៗ ក៏ទទួលស្គាល់អំពីគុណភាព Camera របស់ OPPO ដែរ ថាជាអ្នកជំនាញថតរូប ព្រោះវាអាចថតរូបបានស្អាត និងច្បាស់ល្អឥតខ្ចោះ ហើយប្រសិនបើថតរូប Selfie វិញឡើងកប់តែម្តង ប្រៀបដូចជាមានអ្នកជំនាញ Make up និងជាអ្នកជំនាញកែសម្ផស្សរួចជាស្រេចដូច្នោះដែរ។

ទូរស័ព្ទត្រកូល F មួយម៉ូឌែលទៀតហើយបានបង្ហាញខ្លួនយ៉ាងស្រស់សង្ហាជាមួយនឹងកាមេរ៉ាក្រោយភ្លោះ 48MP+5MP និង កាមេរ៉ាមុខទំហំ 16MP អមមកជាមួយមុខងារ AI Beauty 2.1 ដែលមានឈ្មោះថា F11 ជាប្អូនពៅរបស់ F11 Pro តែម្តង។ ម៉ូឌែល F11 នេះ ក៏មិនធម្មតាដែរ រូបរាងវាឡើងឡូយ សមត្ថភាពក៏កប់ដែរ ក្នុងការថតរូបភាព ម្យ៉ាងវិញទៀតប្រសិនបើសួរថាតើទូរស័ព្ទ ម៉ូឌែលណាខ្លះដែលបំពាក់ Camera ទំហំ 48MP ហើយបានដាក់លក់នៅលើទីផ្សារ និងមានសន្ទុះគាំទ្រខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ? ច្បាស់ណាស់ គឺមានតែប្រេន OPPO តែមួយគត់ អីញ្ជឹងនៅចាំអីទៀត ទៅទិញកូនពៅត្រកូល F ទាំងអស់គ្នាចាប់ពីអីឡូវទៅ ដោយតម្លៃត្រឹមតែ 299$ ប៉ុណ្ណោះ៕