(ភ្នំពេញ)៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មាន «អាស៊ី លើកទី១៦» (16th AMS) ឆ្នាំ២០១៩ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព័ត៌មានកម្ពុជា ជម្រាបដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារ សុខាសៀមរាប។

សន្និសីទកំពូលសារព័ត៌មានលើកទី១៦នេះ នឹងមានវត្តមានចូលរួមពីប្រតិបត្តិករសោតទស្សន៍ តំណាងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នករៀបចំគោលនយោបាយដែលអញ្ជើញមកពីប្រទេសនានានៅជុំវិញពិភពលោក សរុបប្រមាណជាង៤០ប្រទេស ដើម្បីចូលរួមពិភាក្សាអំពីការអភិវឌ្ឍបច្ចេកវិទ្យាវិស័យព័ត៌មាន៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖