(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៩៣៨គ្រឿង រកឃើញល្មើសច្បាប់៦៣២គ្រឿង (ម៉ូតូ៣៧%) អប់រំ២៣៨គ្រឿង និងផាកពិន័យ៣៩៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,០៥៣គ្រឿង, អប់រំ១៣៧គ្រឿង និងផាកពិន័យ២៦៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៨,៨០០គ្រឿង រកឃើញយានយន្តល្មើស១២,០១៧គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ៤,០៨១គ្រឿង និងផាកពិន័យ៧,៩៣៦គ្រឿង៕