(ព្រះសីហនុ)៖ ផ្ទុះអំពើហិង្សាមួយករណីរវាងជនជាតិចិន និងជនជាតិចិនដូចគ្នា នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ខណៈជនដៃដល់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។

មន្ដ្រីនគរបាលបានឲ្យដឹងថា អំពើហិង្សានេះកើតឡើងនៅក្នុងទីតាំងកាស៊ីណូមួយកន្លែង ស្ថិតនៅទល់មុខ ផ្លូវចូលវត្តក្រោម ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញចុះអន្តរាគមន៍ភ្លាមៗ ដោយចាប់បានជនសង្ស័យម្នាក់ ហើយជនរងគ្រោះចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ប៉ុន្តែក្រោយមកក៏បានបញ្ជូនជនរងគ្រោះ ទៅព្យាបាលបន្តនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ចំណែកជនសង្ស័យម្នាក់ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងសាកសួរ ដើម្បីឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុបន្តនីតិវិធីតាមផ្លូវច្បាប់៕