(ភ្នំពេញ)៖ ក្រៅពីការជ្រើសរើសទូរស័ព្ទប្រកបដោយភាពវៃឆ្លាតហើយ កត្តាតម្លៃក៏ជាចំណុចចំបងដែលត្រូវគិតគូរផងដែរ។

ប្រសិនបើលោកអ្នកមានលុយ ៣០០ដុល្លារ អ្នកនឹងទិញទូរស័ព្ទប្រភេទណាយកមកប្រើ នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាតែងតែធ្វើការពិចារណា នៅពេលដែលពួកគេត្រូវការទិញទូរស័ព្ទគ្រប់ម៉ូឌែល។

ប្រសិនបើយើងថ្លឹងថ្លែងឱ្យស៊ីជម្រៅទៅ យើងឃើញថាទូរស័ព្ទដែលថ្លៃ គឺសំដៅទៅលើទូរស័ព្ទ ដែលមានគុណភាពល្អ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនប្រាកដទាំងអស់ដែរ ព្រោះស្មាតហ្វូនខ្លះដែលមានតម្លៃល្មមៗ ក៏មានគុណភាពល្អមិនចាញ់ទូរស័ព្ទថ្លៃដែរ ហើយចំពោះទូរស័ព្ទ ដែលមានតម្លៃថ្លៃវិញ ក៏មិនប្រាកដថាធានាគុណភាពល្អដែរ។

កត្តាទាំងអស់នេះហើយ ដែលជាហេតុបណ្តាលឱ្យក្រុមហ៊ុនស្មាតហ្វូន ប្រេន ប្រេន ជាច្រើនមានការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ ទាំងគុណភាព និងតម្លៃលក់ចេញម្តងៗ។ ជាការពិតណាស់នៅពេលដែលលោកអ្នកទៅរកទិញទូរស័ព្ទនៅតាមហាងលក់ទូរស័ព្ទនានា ប្រាកដណាស់មុនដំបូងលោកអ្នកច្បាស់ជាសំលឹងមើលទៅលើការរចនារូបរាង និងពណ៌ខាងក្រៅរបស់ទូរស័ព្ទនីមួយៗ បន្ទាប់មកលោកអ្នកនឹងសួរអំពីទំហំនៃ Camera និងគុណភាពថ្មថាតើវាអាចកាន់ថ្មបានយូរ ឬអត់។

នៅទីនេះយើងខ្ញុំអាចណែនាំម៉ូឌែលថ្មីមួយទៀត ដល់លោកអ្នក នោះគឺទូរស័ព្ទ OPPO F11 ស៊េរីថ្មី ដែលអាចនឹងឆ្លើយតបជាមួយ នឹងអ្វីដែលលោកអ្នកចង់ដឹង និងចង់បាន។

OPPO F11 ជាប្រភេទទូរស័ព្ទដែលទាន់សម័យ សម្រាប់មនុស្សគ្រប់វ័យ ដោយវាមានពីរពណ៌ គឺពណ៌ Marble Green និង Fluorite Purple ដោយក្នុងនោះវាក៏មានមុខងារស្កេនក្រយ៉ោដៃ (Fingerprint) មិនចាញ់ម៉ូឌែលដទៃទៀតផងដែរ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺវាមានកម្លាំងថ្ម គឺរហូតដល់ 4020mAh ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ដែលជាភាពងាយស្រួល សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមអនឡាញ និងសម្រាប់អ្នកដែលនិយមទស្សនាវីដេអូតាម Youtube និងនៅលើ Apps នានា ហើយតម្លៃត្រឹមតែ 299ដុល្លារប៉ុណ្ណោះ តែគុណភាពវិញក៏មិនណយដែរ៕