(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកទេយ្យទាន គ្រឿងដណ្តប់សម្រាប់ប្រើប្រាស់ រួមទាំងបច្ច័យចំនួន ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តទេពនិម្មិត ស្ថិតនៅក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក សុខ លូ បានថ្លែងថា ការនាំយកទេយ្យទាន និងបច្ច័យមកប្រគេនព្រះសង្ឃ គឺដើម្បីចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ ក៏ដូចជាបង្ហាញពីការដឹង គុណនូប្បការៈដល់ព្រះសង្ឃ រួមទាំងបង្ហាញដល់កូនចៅជំនាន់ក្រោយបានមើលឃើញនូវការប្រារព្ធ ពិធីព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់ប្រពៃណី ដ៏ល្អមួយរបស់ខ្មែរយើង។

នៅឱកាសនោះដែរ លោកអភិបាលខេត្ត រួមទាំងមន្ត្រីក្រោមឱវាទបានរៀបចំពិធីរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧សន្តានដែលបានចែកឋានផងដែរ។

ទេយ្យទានដែលបានយកមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សារួមមាន៖ អង្ករ៥០០គីឡូក្រាម, ទឹកសុទ្ធ២០0កេស, ទឹកក្រូច១០កេស និងបច្ច័យចំនួនផងដែរ៕